ព័ត៌មានអន្តរជាតិ

មួកដូចគ្នា ៖ អ្នកនិយមលេង អ៊ីនធើណេត ស៊ើបអង្កេតរាល់វត្ថុ គូស្នេហ៍ពាក់ដោយលោក V របស់ BTS និង Jennie សមាជិក BLACKPINK

កូរ៉េ ៖ នេះបើយោងតាមចេញ ផ្សាយផ្លូវការរបស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា មួយថ្ងៃមុននេះ តារាចម្រៀងបុរស លោក V របស់សមាជិកក្រុមតារាចម្រៀង BTS ត្រូវបានគេប្រទះ ឃើញចូលរួមក្នុងការតាំងពិព័រណ៍ Liechtenstein Hall, COEX Convention Center ក្នុងទីក្រុងសេអ៊ូល ជាមួយតារាសម្តែង Park Bo Gum ។

លោក V និង Park Bo Gum ត្រូវបានគេឃើញថា កំពុងតែរីករាយ នឹងពេលវេលាជាមួយគ្នា ខណៈមើលជុំវិញការតាំងពិព័រណ៍ ។ តារាល្បីទាំង២រូបនេះ បានលេចធ្លោជាពិសេស ដោយមានការមើលឃើញ ដ៏ពិសេសរបស់ពួកគេ ទោះបីជាមានមុខបិទបាំងក៏ដោយ ។

យ៉ាងណាមិញអ្វី ដែលលេចធ្លោជាងនេះ គឺមួករបស់លោក V ។ អ្នកនិយមលេងអ៊ីនធើណេត បានកត់សម្គាល់ថា មួករបស់លោក V គឺជាមួកដូចគ្នា ដែលនាង Jennie ត្រូវបានគេឃើញពាក់នៅ NY នៅពេលរូបថតរបស់នាង ជាមួយសមាជិក ត្រូវបានបែកធ្លាយ ។ នៅក្នុងរូបថតមួយសន្លឹក នាង Jennie កំពុងថតជាមួយ Rose ពាក់មួកកីឡាបេស្បលពណ៌ស ។

អ្នកនិយមលេងអ៊ីនធើណេត មួយចំនួនបានសម្គាល់ឃើញថា ទាំង២នាក់ គឺជាមួកសំណាញ់ដែលមានផ្ទាំងពណ៌ត្នោត ស្រាលនៅខាងក្រោយ។ មួកនេះគឺជារបស់ក្លិបកីឡា វាយកូនហ្គោលជាតិ Liberty National Golf Club នៅទីក្រុង Jersey រដ្ឋ New Jersey ហើយត្រូវបានគេនិយាយថា ជាទីលានវាយកូនហ្គោលថ្លៃបំផុតមួយ ក្នុងប្រវត្តិសាស្ត្រ ព្រោះវាចំណាយអស់ជាង ២៥០ លានដុល្លារក្នុងការសាងសង់ ៕ដោយ៖លី ភីលីព

Most Popular

To Top