ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ អង់គ្លេស ៖ វ៉ាក់សាំងការពារ ជំងឺគ្រុនចាញ់ថ្មី អាចកាត់បន្ថយការស្លាប់ បាន ៧០% ត្រឹមឆ្នាំ ២០៣០

អង់គ្លេស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតវ៉ាក់សាំងដ៏ធំបំផុត របស់ពិភពលោក វិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា បានយល់ព្រមផលិត វ៉ាក់សាំងចំនួន ២០០ លានដង ក្នុងមួយឆ្នាំ ខណៈវ៉ាក់សាំងថ្មី អាចកាត់បន្ថយការស្លាប់ ដោយសារជំងឺគ្រុនចាញ់បាន ៧០ភាគរយត្រឹមឆ្នាំ ២០៣០ ។

នេះបើយោងតាមអ្នកវិទ្យាសាស្ត្រ អង់គ្លេស បានបង្កើត វ៉ាក់សាំងថ្មីថា តាមការព្យាករណ៍នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីការសាកល្បង ព្យាបាលនៅទ្វីបអាហ្រ្វិក បានបង្ហាញថា វ៉ាក់សាំង មានឈ្មោះថា R21/Matrix-M មានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារកុមារ ដែលទទួលរងនូវជំងឺ បណ្តាលមកពីមូសខ្លា ។

លទ្ធផលនឹងត្រូវដាក់ ជូនអង្គការសុខភាពពិភពលោក នៅចុងខែនេះ ហើយក្រុមហ៊ុនផលិតមួយ ត្រូវបានតម្រង់ជួរ រួចហើយ ដើម្បីផលិតថ្នាំចំនួន ២00 លានដងក្នុងមួយឆ្នាំ។ ពួកគេអាចចំណាយតិចជាង ៥ ផោនក្នុងមួយនាក់ ។ សាស្ត្រាចារ្យ Adrian Hill នាយកវិទ្យាស្ថាន Jenner នៅសាកលវិទ្យាល័យ Oxford ដឹកនាំការស្រាវជ្រាវបាននិយាយថា នេះពិតជាគួរឲ្យរំភើបណាស់ ។

មនុស្សបានព្យាយាម បង្កើត វ៉ាក់សាំងការពារជំងឺគ្រុនចាញ់ អស់រយៈពេលជាងមួយ សតវត្សមកហើយ វ៉ាក់សាំងជំងឺគ្រុនចាញ់ប្រហែល ១៤០ផ្សេងៗគ្នា បានចូលទៅក្នុងដៃ។ យើងគិតថា ទិន្នន័យទាំងនេះគឺល្អបំផុតនៅឡើយទេ សម្រាប់វ៉ាក់សាំងការពារជំងឺគ្រុនចាញ់ ។

កុមារជាង ៤០ លាននាក់ រស់នៅក្នុងតំបន់ នៃអនុតំបន់សាហារ៉ាអាហ្រ្វិក ដែលមានការចម្លងជំងឺ គ្រុនចាញ់ខ្ពស់ ឬមធ្យម។ កុមារអាយុក្រោម ៥ ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺ នេះរៀងរាល់ ៧៥ វិនាទី បើទោះបីជាប្រើមុង ថ្នាំបង្ការ និងថ្នាំបាញ់សត្វល្អិតក៏ដោយ ៕ដោយ៖លី ភីលីព

Most Popular

To Top