ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ សារធាតុផ្អែមសិប្បនិម្មិត អាចនឹងមានហានិភ័យខ្ពស់ សម្រាប់ជំងឺបេះដូង

បារាំង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា អ្នកស្រាវជ្រាវនៅទីក្រុងប៉ារីស បានពិនិត្យការទទួលទាន សារធាតុផ្អែមរបស់អ្នកចូលរួម ពីប្រភពអាហារទាំងអស់ រួមទាំងភេសជ្ជៈ សារធាតុផ្អែមលើតុ និងផលិតផលទឹកដោះគោ ។

ជាតិផ្អែមសិប្បនិម្មិត មិនគួរ ត្រូវបានចាត់ទុកថា ជាជម្រើសសុវត្ថិភាព សម្រាប់ជាតិស្ករ បន្ទាប់ពីអ្នកសិក្សា បានរកឃើញថាការប្រើប្រាស់ របស់ពួកគេត្រូវ បានផ្សារភ្ជាប់ទៅ នឹង ហានិភ័យខ្ពស់នៃជំងឺបេះដូង ៩ភាគរយ ។ អ្នកស្រាវជ្រាវមកពី សាកលវិទ្យាល័យ Sorbonne Paris Nord ក្នុងប្រទេសបារាំង ក៏បានរកឃើញថា ការទទួលទានជាតិផ្អែម សិប្បនិម្មិត ត្រូវបានផ្សារភ្ជាប់ទៅនឹងហានិភ័យខ្ពស់ នៃស្ថានភាពរងប៉ះពាល់ដល់លំហូរឈាម ទៅកាន់ខួរក្បាលជិត ២០ភាគរយ ។

ការសិក្សានេះ បានពិនិត្យការទទួលទានជាតិផ្អែម របស់អ្នកចូលរួមពីប្រភព អាហារទាំងអស់ រួមទាំងភេសជ្ជៈ សារធាតុផ្អែមលើតុ និងផលិតផលទឹកដោះគោ មុនពេលប្រៀបធៀបវា ទៅនឹងហានិភ័យ នៃជំងឺបេះដូង ឬសរសៃឈាម ។ អ្នកស្រាវជ្រាវបានប្រើមនុស្ស ពេញវ័យជាង ១00,000 នាក់មកពីប្រទេសបារាំង សម្រាប់ការសិក្សាត្រូវបាន ចេញលើទិនានុប្បវត្តិវេជ្ជ សាស្ត្រអង់គ្លេស ។

អ្នកចូលរួមមានអាយុជាមធ្យម ៤២ ឆ្នាំ ហើយ ៤ នាក់ ក្នុងចំណោម ៥ នាក់ជាស្ត្រី ។ អ្នកស្រាវជ្រាវបានតាមដានការ ទទួលទានជាតិផ្អែម របស់ពួកគេដោយប្រើកំណត់ត្រា របបអាហារ។ អ្នកចូលរួមបានកត់សម្គាល់គ្រប់យ៉ាង ដែលពួកគេទទួលទាន រួមទាំងម៉ាកយីហោណា ត្រូវបានគេប្រើសម្រាប់ រយៈពេល ២៤ ម៉ោង ជាមួយនឹងកំណត់ហេតុ របបអាហារត្រូវបានធ្វើម្តងទៀត ៣ ដងក្នុងចន្លោះពេល៦ខែ ពីរដងនៅថ្ងៃសប្តាហ៍ និងម្តងនៅថ្ងៃចុងសប្តាហ៍៕ដោយ៖លី ភីលីព

Most Popular

To Top