បឺលីន៖ គេហទំព័រព័ត៌មានមិនស្វែងរកប្រាក់ចំណេញរបស់អាល្លឺម៉ង់ Fair Planet បានរាយការណ៍កាលពីថ្ងៃពុធថា ការគ្រប់គ្រងអាវុធគ្មានប្រសិទ្ធភាពនៅក្នុងសហរដ្ឋអាមេរិក មិនត្រឹមតែនាំឱ្យមានការបាញ់ប្រហារទ្រង់ទ្រាយធំ និងឧក្រិដ្ឋកម្មហិង្សានៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ប្រទេសជិតខាងរបស់ខ្លួនផងដែរ។
អត្ថបទនេះបានដកស្រង់របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតដែលថាអ្នករត់ពន្ធទទួលបានកាំភ្លើងមួយភាគបួនលានចូលទៅក្នុងម៉ិកស៊ិកជារៀងរាល់ឆ្នាំ។ ដំណើរការស្រដៀងគ្នានេះកើតឡើងនៅក្នុងប្រទេសកាណាដា ដែល ៨៥ ភាគរយនៃឧក្រិដ្ឋកម្មកាំភ្លើងបានមកពីកាំភ្លើងដែលផលិតដោយសហរដ្ឋអាមេរិក។
អត្ថបទនេះបានឲ្យដឹងថា ប្រទេសម៉ិកស៊ិកបានដាក់ពាក្យប្តឹងតម្លៃ ១០ ពាន់លានដុល្លារនៅរដ្ឋ Massachusetts ដោយសង្ឃឹមថា នឹងធ្វើឱ្យក្រុមហ៊ុនផលិតកាំភ្លើងរបស់សហរដ្ឋអាមេរិកទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តជាមួយនឹងផលិតផលរបស់ពួកគេ។
អត្ថបទបានឲ្យដឹងទៀតថា មានមនុស្សតិចណាស់ដែលរំពឹងថា ម៉ិកស៊ិកនឹងឈ្នះបណ្តឹងនេះទាំងស្រុង ហើយឧបសគ្គរួមមានការខ្វះខាតច្បាប់របស់សហរដ្ឋអាមេរិក ដែលមានស្រាប់ដែលធ្វើឱ្យក្រុមហ៊ុនទទួលខុសត្រូវ។
ប្រភពបានដកស្រង់សម្តីលោក Frederick T. Davis នៃសាកលវិទ្យាល័យ Columbia ដោយលើកឡើងថា ចលនានយោបាយនៃមាត្រដ្ឋាននេះអាចនាំមកនូវការយកចិត្តទុកដាក់ ចំពោះរបៀបដែលព្រំដែន porous ជះឥទ្ធិពលអវិជ្ជមាន ដល់ម៉ិកស៊ិក និងកាណាដា៕
ប្រែសម្រួល ឈូក បូរ៉ា