ព័ត៌មានអន្តរជាតិ

Peppa Pig បង្ហាញគូស្នេហ៍ ភេទដូចគ្នាជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ 18 ឆ្នាំរបស់កម្មវិធី

អង់គ្លេស៖យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា កម្មវិធីគំនូរជីវចល Peppa Pig នេះបង្កើតឡើងដោយអ្នកគំនូរជីវចលជនជាតិអង់គ្លេស Mark Baker និង Neville Astley បានដំណើរការតាំងពីឆ្នាំ២០០៤ ហើយអាចទស្សនានៅ១៨០ប្រទេសជុំវិញពិភពលោក។

កម្មវិធីទូរទស្សន៍កុមារ Peppa Pig បានបន្ថែមគូស្នេហ៍ស្រលាញ់ភេទដូចគ្នាទៅក្នុងតួសម្តែងរបស់ខ្លួនជាលើកដំបូង។ វគ្គមានចំណងជើងថា “គ្រួសារ” ដែលចាក់ផ្សាយនៅប៉ុស្តិ៍លេខ 5 Penny the polar bear បានណែនាំម្តាយទាំង២របស់នាង។
Peppa Pig និងមិត្តរួមថ្នាក់របស់នាងត្រូវបានគ្រូស្នើសុំឲ្យគូររូបភាពគ្រួសាររបស់ពួកគេដើម្បីដាក់នៅលើជញ្ជាំងថ្នាក់រៀនរបស់ពួកគេ។ សិស្សម្នាក់ៗមានវេនរបស់ពួកគេដើម្បីណែនាំសមាជិកគ្រួសារដែលពួកគេបានគូរ និងពណ៌នាអំពីការងារ និងលក្ខណៈរបស់ពួកគេ។

Penny គូររូបគ្រួសាររបស់នាង ហើយគូរខ្លាឃ្មុំប៉ូលញីពីរដែលស្លៀករ៉ូប។ នៅពេលនាងគូរ នាងប្រាប់មិត្តរួមថ្នាក់របស់នាងថា ខ្ញុំជា Penny Polar Bear ខ្ញុំរស់នៅជាមួយម៉ាំមីរបស់ខ្ញុំ និងម៉ាំមីរបស់ខ្ញុំផ្សេងទៀត។ ម៉ាំមីម្នាក់ជាវេជ្ជបណ្ឌិត ហើយម៉ាំមីម្នាក់ធ្វើម្ហូបស្ប៉ាហ្គេតទី ខ្ញុំចូលចិត្តស្ប៉ាហ្គាទី៕ដោយ៖លី ភីលីព

Most Popular

To Top