អាមេរិក៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន United Airlines ជះទឹកប្រាក់ចំនួន ១៥ លានដុល្លារទិញតាក់ស៊ីខ្យល់អគ្គិសនី ២០០គ្រឿងដែលហោះឡើង និងចុះចតដូចឧទ្ធម្ភាគចក្រ ដើម្បីនាំអ្នករស់នៅទីក្រុង ទៅព្រលានយន្តហោះក្នុងតម្លៃ ១០០ ទៅ ១៥០ ដុល្លារ ខណៈការធ្វើដំណើរតាមផ្លូវអាកាស មិនទាន់ត្រូវបានអនុម័តដោយ FAA។
ក្រុមហ៊ុនអាកាសចរណ៍ជឿជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ អ្នកស្រុកជាច្រើនដែលរស់នៅ ទីក្រុងស្ទះចរាចរណ៍នឹង ចំណាយប្រាក់លើសពី ១០០ ដុល្លារទៅ ១៥០ ដុល្លារសម្រាប់ការជិះមួយជើង ទៅអាកាសយានដ្ឋានក្នុង រថយន្តតាក់ស៊ីអាកាស ៤កៅអីដំណើរការដោយអគ្គិសនី។
លោក Michael Leskinen ប្រធានក្រុមហ៊ុន United Airlines Ventures បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងរបស់យើងជាមួយ Eve បង្ហាញពីទំនុកចិត្តរបស់យើង ចំពោះទីផ្សារចល័តខ្យល់ក្នុងទីក្រុង និងដើរតួជាគោលសំខាន់មួយទៀត ឆ្ពោះទៅរកគោលដៅរបស់យើង នៃការបំភាយកាបូនសុទ្ធត្រឹមសូន្យនៅឆ្នាំ ២០៥០ ដោយមិនប្រើអុហ្វសិតបែបប្រពៃណី។
United Airlines រំពឹងថានឹងទទួលបានតាក់ស៊ីដំបូងពី Eve ភ្លាមៗនៅឆ្នាំ ២០២៦ ទោះជាយ៉ាងណាក៏ដោយ យន្តហោះអគ្គិសនីមិនទាន់ ទទួលបានការយល់ព្រមពី រដ្ឋបាលអាកាសចរណ៍សហព័ន្ធ ក្នុងការហោះហើរអ្នកដំណើរនោះទេ។
លោក Leskinen បានបន្តថា យើងនឹងមានអារម្មណ៍ស្រដៀង នឹងការជិះឧទ្ធម្ភាគចក្រ វាអាចជារឿងគួរឲ្យខ្លាច សម្រាប់មនុស្សមួយចំនួន ប៉ុន្តែវានឹងផ្លាស់ប្តូររបៀបដែលយើងធ្វើការ និងរស់នៅ។ ចំណែក United ក៏បន្តថា ការជិះតាក់ស៊ីតាមអាកាសនឹង លឿនជាងតាក់ស៊ីធម្មតា ឬជិះ-ចែករម្លែក ហើយបង្កើតការបំភាយឧស្ម័នតិច ៕
ដោយ៖ លី ភីលីព