បរទេស៖ គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រោយម្ចាស់ក្សត្រីអង់គ្លេស Elizabeth II បានចូលទីវង្គត់នៅក្នុងប្រទេសស្កុតឡែនហើយនោះព្រះអង្គម្ចាស់ Charles III ដែលជាបុត្រាច្បងបានឡើងគ្រងរាជ្យ ជាមហាក្សត្រអង់គ្លេសផងដែរ។
ព្រះមហាក្សត្រថ្មីនឹងឡើងកាន់តំណែងក្នុងព្រះជន្ម៧៣ព្រះវស្សា ដោយព្រមទាំងទទួលតំណែងនិងគ្រប់គ្រងទៅលើសមាគមន៍ Commonwealth ផងព្រមទាំងដីធ្លីអចលនទ្រព្យជាច្រើនកន្លែងទៀតផង របស់អតីតម្ចាស់ក្សត្រីដ៏មានទ្រព្យសម្បត្តិអង្គនេះ។
ព្រះមហាក្សត្រថ្មី បានឡាយព្រហស្ថនៅលើសេចក្តីថ្លែងការណ៍មួយ ក្រោយការចូលទីវង្គត់ របស់ម្ចាស់ក្សត្រីថា៖វាគឺជាការបាត់បង់ ជាមួយនឹងអារម្មណ៍យ៉ាងសោកសៅ និងជ្រាលជ្រៅជាទីបំផុតនៅទូទាំងប្រទេស អាណាចក្រ និងចក្រភព និងដោយមនុស្សរាប់មិនអស់ នៅជុំវិញពិភពលោក។
សេចក្តីថ្លែងការណដដែលបានបន្តថា៖ក្នុងអំឡុងពេលនៃការកាន់ទុក្ខ និងការផ្លាស់ប្តូរនេះ គ្រួសារខ្ញុំ និងខ្ញុំនឹងត្រូវបានសម្រាលទុក្ខ និងគាំទ្រដោយការគោរព និងក្តីស្រលាញ់ដ៏ជ្រាលជ្រៅហើយកម្មវិធីនឹងត្រូវ បានប្រារព្ធនៅទូទាំងប្រទេស៕ ប្រែសម្រួល៖ស៊ុនលី