ព័ត៌មានអន្តរជាតិ

នូវែលសេឡង់៖ ទូកមួយគ្រឿងបុក ជាមួយត្រីប៉ាឡែន ក្រឡាប់ក្នុងសមុទ្របណ្តាលឱ្យស្លាប់ ៥នាក់

បរទេស៖ មនុស្ស ៥នាក់បានស្លាប់បន្ទាប់ពីទូកមួយបានក្រឡាប់នៅក្នុងទឹកចេញពីកោះ South  នៃប្រទេសនូវែលសេឡង់ កាលពីថ្ងៃសៅរ៍ ដោយមាន “ការចង្អុលបង្ហាញ” ទូកដែលក្រឡាប់នោះគឺបានបុកជាមួយត្រីបាឡែន។

យោងតាមសារព័ត៌មាន Thai PBS World ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា ទូកដែលមានមនុស្ស ១១នាក់នៅលើទូកនោះភាគច្រើនមកពីក្រុមមើលសត្វស្លាប បានក្រឡាប់ក្នុងទឹកភ្លាមៗបន្ទាប់ពីម៉ោង ១០ព្រឹកនៅឯ Goose Bay ប្រហែល ១៥ គីឡូម៉ែត្រ (ប្រាំបួនម៉ាយ) ភាគខាងត្បូងទីក្រុង Kaikoura ។

ប្រតិបត្តិការជួយសង្គ្រោះដែលមានរយៈពេលជិត៧ម៉ោងបានបញ្ចប់ នៅពេលដែលក្រុមអ្នកមុជទឹករបស់ប៉ូលីសបានរកឃើញសាកសព ៥នាក់ពីខាងក្នុងទូក។ ចំណែកមនុស្ស៦នាក់ត្រូវបានគេជួយសង្គ្រោះដោយរងរបួសស្រាល។ សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា អ្នកបើកទូកបានរួចជីវិត។ 

មុននេះ រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីអ្នកនៅរស់រានមានជីវិត គ្រវីដៃសុំជំនួយនៅលើទូកដែលក្រឡាប់ ៨,៥ ម៉ែត្រ ដែលប៉ូលីសបានបញ្ជាក់ថា ជាកម្មសិទ្ធិរបស់អាជីវកម្មជួលក្នុងស្រុក៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top