ព័ត៌មានអន្តរជាតិ

យោធារុស្សី អះអាងថា ពិតជាបានដកថយ នៅតាមតំបន់មួយ ចំនួនពិតមែន

បរទេស ៖ ក្រសួងការពារជាតិ របស់ប្រទេសរុស្សី បានប្រកាសអះអាងថា ពិតជាបានដកខ្លួនចេញពី តំបន់មួយចំនួនៅរដ្ឋ Kharkov ពិតមែនក្នុងគ្រាដែលមានលេចឬព័ត៌មានជាច្រើន អំពីការវាយលុក ដោយរុស្សីប៉ុន្មាន ថ្ងៃចុងក្រោយនេះ ។

យោធារុស្សីក៏បានបន្តថ្លែងទៀតថា ដើម្បីទទួលបានតាមគោលបំណង នៃប្រតិបត្តិការយោធា ពិសេស របស់រុស្សីនៅអ៊ុយក្រែន នោះកងកម្លាំង របស់យើងបានធ្វើការសម្រេចចិត្តបង្កើតក្រុមថ្មី ទៅឆ្ពោះទៅកាន់តំបន់ផ្សេងវិញ ដែលមានដូចជា Balakleya និង Lzyum នៅរដ្ឋ Donetsk វិញ។

ក្រសួងបានបញ្ជាក់ទៀតថា ស្ថានីយយោធាជាច្រើនរបស់ខ្លួនបានធ្វើការ ចល័តទៅកាន់តំបន់ Donetsk ប៉ុន្មានថ្ងៃចុងក្រោយនេះបន្ទាប់ពីបានធ្វើប្រតិបត្តិការយោធាដោយទទួលបានជោគជ័យ ជាច្រើននាពេលកន្លងមក ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top