សិង្ហបុរី៖ យន្តហោះចម្បាំងបំបាំងកាយប្រភេទ F-35C ទំនងជានឹងបង្ហាញខ្លួន ក្នុងពេលឆាប់ៗនេះ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅពេលដែលប្រទេសអ្នកមាន និងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក “តាមឃ្លាំមើល” លើសមត្ថភាពរបស់យន្ដហោះនេះ។
កងទ័ពអាកាសសិង្ហបុរី អាចនឹងឈប់បន្តការទិញយន្តហោះចម្បាំង Lockheed Martin F-35B Lightning II ដែលបានបញ្ជាទិញ ហើយជំនួសមកវិញនូវចំណាប់អារម្មណ៍លើយន្តហោះបំបាំងកាយ F-35C ។
ព័ត៌មានខាងលើត្រូវបានបោះពុម្ពផ្សាយ ដោយការចុះផ្សាយតាមអ៊ីនធឺណិតរបស់សហរដ្ឋអាមេរិក ជុំវិញហេតុផលទាក់ទងនឹងការស្ទាក់ស្ទើររបស់អាជ្ញាធរសិង្ហបុរីក្នុងការជ្រើសរើសអ្នកប្រយុទ្ធដ៏ត្រឹមត្រូវ។
យន្តហោះចម្បាំង F-35B សរុបចំនួន ១២គ្រឿងត្រូវបានបញ្ជាដោយប្រទេសសិង្ហបុរី ពីសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២០ នៅពេលដែលអ្នកជំនាញជាច្រើនគិតថា នេះជាចេតនាដែលមិននឹកស្មានដល់ព្រោះថា Lightning II កំណែនេះត្រូវបានគេស្គាល់ថា សម្រាប់តួនាទីប្លង់របស់វា នៅលើនាវាផ្ទុកយន្តហោះ ឬកប៉ាល់ amphibious ដ៏ធំ។
ប៉ុន្តែជាមួយនឹងបរិបទ ដែនដីតូចមួយ កងទ័ពអាកាសសិង្ហបុរីមានគំនិតក្នុងការជំនួសកងនាវាចម្បាំង F-16 ដែលមានវ័យចំណាស់របស់ខ្លួន ជាមួយនឹងយន្តហោះ F-35Bs ថ្មី បំណងរបស់ពួកគេមិនទាក់ទងទៅនឹងមហិច្ឆតាសាងសង់នាវាផ្ទុកយន្តហោះ ឬនាវាវាយប្រហារបែប amphibious ឡើយ។
ការជ្រើសរើសយន្តហោះ F-35B មិនមែនជារឿងចៃដន្យនោះទេ ព្រោះសិង្ហបុរីមានបំណងសាងសង់ មូលដ្ឋានទ័ពអាកាសរបស់ខ្លួនឡើងវិញ។ ប្រទេសតូចមួយនេះបានបង្ហាញពីចេតនារបស់ខ្លួនក្នុងការបោះបង់មូលដ្ឋាន ដែលមានផ្លូវរត់វែងៗ។ ដូច្នេះសិង្ហបុរីបានឆ្លើយតបទៅនឹងសំណើនេះជាមួយនឹងយន្តហោះចម្បាំង ដែលមានសមត្ថភាពហោះឡើងខ្លី និងចុះចតបញ្ឈរ (STOVL)។ ក្រោមកិច្ចសន្យា អាមេរិកត្រូវប្រគល់យន្តហោះចម្បាំងចំនួន ១២ គ្រឿងតាមការបញ្ជាទិញនៅឆ្នាំ២០២៦ នៅពេលចុងក្រោយបង្អស់៕ ប្រែសម្រួល ឈូក បូរ៉ា