ព័ត៌មានអន្តរជាតិ

ព្រះរាជាថ្មីរបស់អង់គ្លេស មានព្រះបន្ទូលថា ម្ចាស់ក្សត្រី ទ្រង់ទទួលបាន ក្តីស្រលាញ់ខ្លាំងបំផុត នៅអៀឡង់ខាងជើង

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ថា ព្រះរាជាថ្មី Charles III និងព្រះជាយា Camilla ហើយម្ចាស់ក្សត្រី គង់នៅអៀរឡង់ខាងជើង ជាផ្នែកនៃដំណើរកម្សាន្ត នៅចក្រភពអង់គ្លេស ។

ពួកទ្រង់បានជួបក្រុមមនុស្សនៅ Hillsborough Castle មុនពេលកិច្ចប្រជុំ ជាមួយមេដឹកនាំនយោបាយនានា ។

ទន្ទឹមនឹងនេះដែរ គេបានឈរជាជួរៗ ដើម្បីមើលមឈូសរបស់ព្រះមហាក្សត្រិយានី នៅវិហារ St Giles’ ក្នុងទីក្រុង Edinburgh ដែលត្រូវបានបិទទ្វារ ។

មឈូសរបស់ព្រះមហាក្សត្រិយានីនឹងដាក់តម្កល់ នៅក្នុងវិហាររហូតដល់ម៉ោង១៧និង០០នាទី នៅមុនពេលចាប់ផ្តើម ការធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ។

មឈូសនឹងត្រូវនាំយកទៅកាន់វិមាន Buckingham ហើយបន្ទាប់មកទៅកាន់ Westminster Hall ជាកន្លែងដែលព្រះមហាក្សត្រិយានី នឹងស្ថិតនៅក្នុងព្រះរាជពិធី របស់រដ្ឋរយៈពេល៤ថ្ងៃ ។

ភាពស្ងៀមស្ងាត់១នាទី ជាតិត្រូវបានប្រកាស សម្រាប់ម៉ោង៨យប់នាថ្ងៃអាទិត្យ ហើយយប់មុនពេលពិធីបុណ្យសព របស់ព្រះមហាក្សត្រិយានីនៅ Westminster ៕​​ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top