ព័ត៌មានអន្តរជាតិ

អង្គការសប្បុរសធម៌ ៖ មនុស្សជាង ៧០,០០០នាក់ នៅអង់គ្លេសរស់នៅ ជាមួយជំងឺវង្វេង តំាងពីចាប់ផ្តើមដំបូង

អង់គ្លេស ៖ អង្គការសប្បុរសធម៌ ផ្នែកជំងឺវង្វេងរបស់ចក្រភពអង់គ្លេស បាននិយាយថា ស្ថានភាពនេះច្រើនតែត្រូវ បានគេធ្វើរោគវិនិច្ឆ័យខុស ហើយវាអាចបង្ក ឲ្យមានការពន្យារពេល ចំពោះមនុស្សទទួលបានជំនួយ ដែលពួកគេត្រូវការអ្នកជំនាញ ជំងឺវង្វេង យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

យោងតាមតួលេខថ្មីបានឲ្យដឹងថា មនុស្សជិត ៧១,០០០នាក់នៅចក្រភពអង់គ្លេស កំពុងរស់នៅជាមួយជំងឺវង្វេង ចាប់ផ្តើមដំបូង។ ទិន្នន័យពីអង្គការសប្បុរសធម៌ ផ្នែកជំងឺវង្វេងបង្ហាញថា ចំនួនមានលក្ខខណ្ឌអាចកើនឡើង ហើយមនុស្ស ២៨,000នាក់ ប៉ុណ្ណោះត្រូវបានកត់ត្រាថា មានជំងឺកាលឆ្នាំ២០១៤ ។

ត្រូវបានគេស្គាល់ថា ជាជំងឺវង្វេងវ័យក្មេង វាសំដៅទៅលើពេល ដែលរោគសញ្ញាកើតឡើងមុនអាយុ ៦៥ ឆ្នាំ។អ្នកជំនាញជំងឺវង្វេងអង់គ្លេសនិយាយថា វាច្រើនតែគិតខុស ហើយគិតថា ជាស្ថានភាពដែលទាក់ទង នឹងអាយុចាស់ ហើយរោគសញ្ញាដំបូង អាចត្រូវបានគេសន្មតថា ខុសដោយសារមូលហេតុដូចជា ជំងឺធ្លាក់ទឹកចិត្ត អស់រដូវ និងភាពតានតឹង ។

លោកវេជ្ជបណ្ឌិត Hilda Hayo នាយកប្រតិបត្តិ នៃអង្គការសប្បុរសធម៌បាននិយាយថា យើងដឹងថា ជំងឺវង្វេងចាប់ផ្តើមវ័យក្មេង ត្រូវបានទទួលស្គាល់តិចតួច និងត្រូវបានគេធ្វើរោគវិនិច្ឆ័យខុស ដែលនាំឲ្យមានការពន្យារពេល ក្នុងការទទួលបានជំនួយដ៏សំខាន់ ។

គួរឲ្យព្រួយបារម្ភ តួលេខនៃមនុស្សពេញវ័យ ៧០,៨០០នាក់ ត្រូវបានគេប៉ាន់ ប្រមាណថា កំពុងរស់នៅជាមួយស្ថានភាព ក្នុងចក្រភពអង់គ្លេសអាចគ្រាន់ តែជាចំណុចកំពូលនៃផ្ទាំងទឹកកក។ ជំងឺវង្វេងគឺជាវិបត្តិសុខភាពដ៏ធំ និងកំពុងកើនឡើង ហើយជាមួយនឹងការកើនឡើង នៃចំនួននេះ ឥឡូវនេះវាកាន់តែបន្ទាន់ ជាងពេលណាទាំងអស់ សម្រាប់គ្រួសារទទួលបានការគាំទ្រ ពីអ្នកឯកទេសដែលពួកគេត្រូវការ៕

Most Popular

To Top