គៀវ៖ រុស្ស៊ីបានចុះចាញ់ និងទុកចោលទឹកដី ដែលមានទំហំ ១០០០០ គីឡូម៉ែត្រការ៉េ ដែលខ្លួនដណ្តើម បានបន្ទាប់ពីការវាយលុក ដូចផ្លេកបន្ទោរ ដែលធ្វើឡើងដោយ អ៊ុយក្រែន កាលពីសប្តាហ៍មុន នេះបើតាមការបញ្ជាក់ របស់មន្ត្រីលោកខាងលិច។
ខណៈដែលប្រភពបានគាំទ្រ ការទាមទាររបស់ទីក្រុងគៀវ ក្នុងការដណ្តើមយកដីទំហំ ៦០០០ គីឡូម៉ែត្រការ៉េ ពួកគេបានអះអាងថា ទីក្រុងម៉ូស្គូបានធ្វើការសម្រេចចិត្ត បោះបង់ចោលផ្ទៃដី ដែលមានទំហំប៉ុនតំបន់ស៊ីប ។
ក្រុមមន្ត្រីបានឲ្យដឹងថា ឧត្តមសេនីយរុស្ស៊ី បានធ្វើ “ការសម្រេចចិត្តដ៏ល្អ” ក្នុងការកាត់បន្ថយខ្សែបន្ទាត់របស់ពួកគេ “ធ្វើឱ្យពួកគេកាន់តែការពារ និងលះបង់ទឹកដី ដើម្បីធ្វើដូច្នេះ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។
ការវាយលុក របស់អ៊ុយក្រែន ឥឡូវនេះប្រឈមមុខនឹង ឧបសគ្គសំខាន់ៗ រួមទាំងទន្លេ Oskil និងការចូលទឹកដីបិទតំបន់ Luhansk ដែលសម្រាប់ហេតុផល នយោបាយ ហើយកងទ័ពរុស្ស៊ី នឹងការពារយ៉ាងចាស់ដៃវិញ។
ប្រភព លោកខាងលិចម្នាក់ បានឲ្យដឹងថា ការវាយប្រហារ របស់ អ៊ុយ ក្រែ ន ជុំវិញ ភាគ ខាងជើង ទីក្រុង Kharkiv គឺជា ពេលវេលា ដ៏ មាន ឥទ្ធិពល មួយ ទាក់ទង នឹងភស្តុភារប្រតិបត្តិការ និង ចិត្តសាស្ត្រ ។
មេបញ្ជាការរបស់អ៊ុយក្រែន បានយកឈ្នះលើជនជាតិរុស្សី ដោយការទាក់ទាញកងទ័ពដ៏ល្អបំផុត របស់ពួកគេទៅកាន់តំបន់ ភាគខាងត្បូង ដែលមានទីក្រុងដ៏សំខាន់ជាយុទ្ធសាស្ត្រនៃតំបន់ Kherson ដែល “បានបង្កើតតំបន់ នៃភាពទន់ខ្សោយ” នៅតំបន់ភាគខាងជើងជុំវិញទីក្រុង Kharkov៕
ប្រែសម្រួល ឈូក បូរ៉ា