ស្ដុកហូម ៖ នាយករដ្ឋមន្ត្រីស៊ុយអែតលោក Magdalena Andersson បានប្រកាសលាលែង ពីតំណែងកាលពីថ្ងៃពុធ បន្ទាប់ពីចាញ់ការបោះឆ្នោត នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។
លោកស្រី Andersson ដែលជាមេដឹកនាំគណបក្ស សង្គមប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាច បានទទួលស្គាល់ការបរាជ័យ នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីការបោះឆ្នោត កាលពីថ្ងៃអាទិត្យ។
លោកស្រីបានលើកឡើងថា លោកស្រីនឹងប្រគល់សេចក្តីជូនដំណឹង លាលែងពីតំណែង នៅថ្ងៃព្រហស្បតិ៍បន្ទាប់ពីមានការលេចចេញថា ប្លុកពណ៌ខៀវ របស់គណបក្សប្រឆាំង ដែលមានគណបក្សមធ្យម, គណបក្ស ប្រជាធិបតេយ្យគ្រីស្ទាន, គណបក្សសេរីនិយម និងគណបក្សប្រជាធិបតេយ្យ ស៊ុយអែតបានឈ្នះ ១៨ឦ៧៦អាសនៈ ក្នុងចំណោម ៣៤៩អាសនៈ នៅក្នុងសភា។

ទន្ទឹមនឹងនេះ ប្លុកក្រហមរបស់លោកស្រី Andersson ដែលរួមមានគណបក្សសង្គមប្រជាធិបតេយ្យ គណបក្សឆ្វេង គណបក្សបៃតង និងគណបក្សកណ្តាល បានទទួលអាសនៈចំនួន ១៧៣អាសនៈ។
លោកស្រី Andersson បានបនកដថា “នៅថ្ងៃស្អែក ខ្ញុំនឹងស្នើសុំឱ្យខ្ញុំត្រូវបណ្តេញ ចេញពីតំណែងជានាយករដ្ឋមន្ត្រី ហើយការទទួលខុសត្រូវ សម្រាប់ដំណើរការបន្តនឹងបញ្ជូន ទៅប្រធានសភា និងសភា”។
ឥឡូវនេះលោកស្រី នឹងដឹកនាំរដ្ឋាភិបាល អន្តរកាលមួយរហូតដល់រដ្ឋាភិបាលថ្មី ត្រូវបានដំឡើង ហើយបន្ទាប់ពីនោះលោកស្រី នឹងដឹកនាំគណបក្ស សង្គមប្រជាធិបតេយ្យ នៅក្នុងបក្សប្រឆាំង ។
លោកស្រីបន្ថែមថា “យើងបានបង្កើនការគាំទ្រ អ្នកបោះឆ្នោតច្រើនជាងគេក្នុងរយៈពេល ២០ឆ្នាំ ហើយយើងមិនត្រឹមតែ ជាគណបក្សធំជាងគេ របស់ប្រទេស ស៊ុយអែតប៉ុណ្ណោះទេ យើងក៏ជាគណបក្សធំជាងគេ នៅអឺរ៉ុបខាងជើងផងដែរ។ ខ្ញុំមានមោទនភាព និងដឹងគុណ ដែលប្រជាជន ស៊ុយអែតជិតពីរលាននាក់ បានជ្រើសរើសបោះឆ្នោតឱ្យយើង”៕
ប្រែសម្រួល ឈូក បូរ៉ា
