ព័ត៌មានអន្តរជាតិ

អ៊ុយក្រែនបង្ហាញពីគោលបំណង បច្ចុប្បន្ននៃកម្លាំងយោធារបស់ខ្លួន

បរទេស៖មន្ត្រីជាន់ខ្ពស់ ទទួលបន្ទុកគ្រប់គ្រងការងារជំនួយយោធារបស់ លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បានលើកឡើងកាលពីថ្ងៃអង្គារម្សិលមិញនេះថាគោលបំណងសំខាន់ៗ
របស់កងកម្លាំង យោធាអ៊ុយក្រែននៅពេលនេះគឺជាការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ និងមួយទៀតគឺការវាយលុកយកមកវិញ នូវទឹកដីដែលកំពុងកាន់កាប់ដោយរុស្សី។

លោក Mikhail Podoliak បានបញ្ជាក់ថាគោលបំណងសំខាន់ ដំបូងរបស់កងកម្លាំងយោធាអ៊ុយក្រែននោះគឺជាការធានា ឲ្យបាននូវការការពារបានទីតាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ តាមរយៈប្រព័ន្ធការពារ
អាកាសដែលអ៊ុយក្រែន មានទាំងអស់ហើយវាគឺជាកាតព្វកិច្ចដែលអ៊ុយក្រែនត្រូវតែធ្វើ។

លោកបន្តថា៖ ដោយឡែកគោលបំណងសំខាន់ទី២ សម្រាប់អ៊ុយក្រែននោះ គឺជាការវាយលុយដណ្តើមយកទីតាំងទាំងឡាយដែលធ្លាប់ ត្រូវបានកាន់កាប់ដោយរុស្សីត្រឡប់មកវិញទាំងអស់ដូចជាតំបន់ Donetsk និងតំបន់ Lugansk ជាដើម៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top