បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា មនុស្សជំនិត របស់លោកប្រធានាធិបតីរុស្សីលោក Vladimir Putin ម្នាក់ទៀត បានបាត់បង់ជីវិត នៅសប្តាហ៍នេះក្នុងពេល ដែលលោកកំពុងបំពេញបេសកកម្ម ការងារមួយទៅកាន់តំបន់ ភាគខាងកើតនៃប្រទេស ។
ទោះបីជាយ៉ាងណាក្តី អ្នកប្រភពដដែល បានបញ្ជាក់ទៀតថា លោក Vladimir Nikolayevich Sungorkin ក្នុងវ័យ៦៨ឆ្នាំរូបនេះ បានស្លាប់ដោយសារជំងឺដាច់ សរសៃឈាមខួរក្បាលភ្លាមៗ នៅក្នុងពេលកំពុងធ្វើដំណើរតាមផ្លូវ ។
លោក Sungorkin គឺជាប្រធានផ្នែកការីនិពន្ធ នៃកាសែតរដ្ឋ Komsomolskaya Pravda បានបាត់បង់ជីវិតតាំង តែពីថ្ងៃពុធក្នុងពេលធ្វើដំណើរ ដោយអក្ការៈធម្មតាប៉ុន្តែភ្លាមៗ ក៏បានសន្លប់បាត់ ស្មារតី និងដាច់ដង្ហើមស្លាប់តែម្តង ដោយមិនអាចជួយសង្រ្គោះ បានទាន់ពេលវេលាឡើយ។
គួរឲ្យដឹងដែរថា ការបាត់បង់ជីវិត របស់លោក Sungorkin បានកើតឡើង នៅក្នុងរយៈពេល មិនដល់មួយខែផងបន្ទាប់ពីការបាត់បង់ជីវិតមនុស្ស ជំនិតរបស់លោក Putin ម្នាក់ ដែលមានឈ្មោះថា Ivan Pochorin ហើយគឺជាការបាត់បង់ជីវិត ដោយអាថ៍កំបាំងដោយអ្នកខ្លះ បាននិយាយថាគាត់បានធ្លាក់ពីលើទូក ស្លាប់នៅតំបន់ Vladivostok ៕
ប្រែសម្រួល៖ស៊ុនលី