បរទេស ៖ ក្រសួងការពារជាតិ នៅទីក្រុងមូស្គូ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវាយោធារុស្ស៊ី និងចិន កំពុងចូលរួមក្នុង ការល្បាតរួមគ្នា នៅមហាសមុទ្រ ប៉ាស៊ីហ្វិកជាលើកទីពីរក្នុងរយៈពេលមួយឆ្នាំ ។ នាវាសរុបចំនួន ៨គ្រឿង កំពុងចូលរួមក្នុង ប្រតិបត្តិការនេះ ដែលមានបំណងគាំទ្រសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រួតពិនិត្យផ្លូវសមុទ្រ និងការពារទ្រព្យសម្បត្តិសេដ្ឋកិច្ច ដែនសមុទ្រ នៃប្រទេសទាំងពីរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយ នៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ការល្បាតរួមគ្នាលើកទីពីរចាប់ តាំងពីខែតុលាឆ្នាំ ២០២១ គឺជាផ្នែកមួយ នៃកម្មវិធីនៃកិច្ចសហប្រតិបត្តិការ យោធាអន្តរជាតិ។ កងទ័ពជើងទឹកទាំងពីរ នឹងធ្វើសមយុទ្ធយុទ្ធសាស្ត្ររួមគ្នា បង្កើតទំនាក់ទំនង និងធ្វើសមយុទ្ធជាបន្តបន្ទាប់ ចាប់ពីការបាញ់កាំភ្លើង ជាក់ស្តែង រហូតដល់ការហោះហើរ ឧទ្ធម្ភាគចក្រ និងការចុះចត។
ទីក្រុងមូស្គូបាននិយាយថា តំណាងកងនាវាចរនៅប៉ាស៊ីហ្វិក របស់រុស្ស៊ី គឺនាវាចម្បាំង Marshal Shaposhnikov, corvettes Sovershenny, Gromky និង Aldar Tsydenzhapov និងនាវាដឹកប្រេងរបស់កងទ័ពជើងទឹកមធ្យម Pechenga ។ កងនាវាចរនៃកងទ័ពរំដោះប្រជាជន (PLAN) បានបញ្ជូននាវាពិឃាត Nanchang នាវាចម្បាំង Yancheng និងនាវាផ្គត់ផ្គង់ Dongpinghu ៕
ប្រែសម្រួលៈ ណៃ តុលា