ព័ត៌មានអន្តរជាតិ

Update៖ អូស្រ្តាលី នឹងមិនហាមឃាត់អ្នកទេសចរជនជាតិរុស្ស៊ី ចូលក្នុងប្រទេសរបស់ខ្លួន ដោយអនុវត្តតាមផ្នែកខ្លះនៃការដាក់ទណ្ឌកម្ម

ស៊ីដនី៖ ទូរទស្សន៍ Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ថា លោក Richard Marles រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងនៅថ្ងៃអាទិត្យនេះថា ប្រទេសអូស្ត្រាលីនឹងមិនហាមឃាត់ភ្ញៀវទេសចររុស្ស៊ី មិនឱ្យចូលប្រទេសនេះឡើយ ដែលជាផ្នែកនៃទណ្ឌកម្ម លើប្រទេសរុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ។

គួរបញ្ជាក់ថា ចាប់តាំងពីការចាប់ផ្តើម នៃជម្លោះ អូស្ត្រាលីបានដាក់ទណ្ឌកម្មបុគ្គល និងអង្គភាពរុស្ស៊ីរាប់រយនាក់ រួមទាំងវិស័យធនាគារភាគច្រើនរបស់រុស្ស៊ី និងអង្គការទាំងអស់ដែលទទួលខុសត្រូវ លើបំណុលអធិបតេយ្យរបស់ប្រទេសនេះ ។

អូស្ត្រាលី ក៏បានផ្គត់ផ្គង់ឧបករណ៍ការពារជាតិ និងការផ្គត់ផ្គង់មនុស្សធម៌ដល់អ៊ុយក្រែន ខណៈដែលការនាំចេញអាលុយមីញ៉ូ និងរ៉ែអាលុយមីញ៉ូម រួមទាំងសារធាតុបុកស៊ីត ទៅកាន់ប្រទេសរុស្ស៊ីផងដែរ ។

នៅគ្រាដែលគេចោទសួរ ថាតើ អូស្ត្រាលី នឹងហាមឃាត់អ្នកទេសចររុស្ស៊ីដែរឬទេ លោក Marles បានថ្លែងថា ការដាក់ទណ្ឌកម្មគឺសំដៅទៅលើរដ្ឋាភិបាលរបស់រុស្ស៊ី មិនមែនប្រជាជនរុស្ស៊ីខ្លួនឯងនោះទេ ។

គាត់បានប្រាប់ដល់ទូរទស្សន៍ ABC ថា “នេះមិនមែនជាអ្វីដែលយើងកំពុងពិចារណានៅ ពេលនេះឡើយ” ។

លោក Marles បានបដិសេធ នូវអ្វីដែលគេថាតើ អូស្ត្រាលី នឹងផ្តល់រថយន្ត និងយានជំនិះការពារផ្សេងទៀតដល់អ៊ុយក្រែនដែរឬទេ បន្ទាប់ពីសំណើថ្មីៗនេះពីឯកអគ្គរដ្ឋទូតអ៊ុយក្រែន ប្រចាំនៅអូស្ត្រាលី ។

លោក Marles បានលើកឡើងថា “យើងនឹងសម្លឹងមើលពីរបៀបដែលយើងអាចផ្តល់ការគាំទ្រជាបន្តបន្ទាប់នោះ” ។ លោក Marles បានថ្លែងដោយហៅប្រទេសអូស្ត្រាលី ថា “ការគាំទ្រផ្នែកយោធាដ៏ធំបំផុតមួយដែលមិនមែនជាអង្គការ NATO របស់អ៊ុយក្រែនឡើយ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top