ព័ត៌មានអន្តរជាតិ

កាំភ្លើងធំរបស់អាល្លឺម៉ង់ ប្រភេទ Howitzers នឹងត្រូវពន្យាពេលច្រើនឆ្នាំ មុនផ្តល់ឲ្យដល់អ៊ុយក្រែន

បរទេស៖យោងតាមការចេញផ្សយរបស់កាសែតបរទេស កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថា កាំភ្លើងធំកញ្ចប់ដំបូងដែលអាល្លឺម៉ង់ប្រភេទ Howitzer ដែលសន្យាផ្តល់ឲ្យប្រទេសអ៊ុយក្រែននោះ អាចនឹងត្រូវពន្យាពេល រហូទដល់២ឆ្នាំកន្លះទៀតមុនអាចធ្លាក់ទៅដល់ដៃកងកម្លាំងយោធាអ៊ុយក្រែន។

ប្រភពដដែលបានបន្តទៀតថាអាល្លឺម៉ង់កន្លងមក បានសន្យាផ្តល់កាំំភ្លើងធំប្រភេទ  RCH-155 howitzer នេះចំនួន១៨គ្រឿងទៅឲ្យអ៊ុយក្រែនពីលើសព្វាវុធជាច្រើនទៀត ដែលរដ្ឋាភិបាលក្រុងប៊ែរឡាំង បានអនុម័តផ្តល់ជាជំនួយប៉ូន្តែការដឹកជញ្ជូន សម្រាប់អាវុធប្រភេទកាំភ្លើងធំនេះត្រូវបានគេជឿជាក់ថា នឹងប្រើប្រាស់ពេលវេលា រហូតទៅដល់៣០ខែទៀត។

Die Welt ក្រុមហ៊ុនផលិតកាំភ្លើងធំ Howitzer របស់អាល្លឺម៉ង់កន្លងបានបញ្ជាក់ហើយថា សំណើរនៃការសុំធ្វើការផលិតនិងដឹកជញ្ជូនអាវុធប្រភេទនេះ បានចាប់ផ្តើមដំបូងកាលពីថ្ងៃទី១៤ខែកក្កដានៅពេលដែលរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Alexey Reznikov បានផ្ញើលិខិតទៅកាន់ភាគីអាល្លឺម៉ង់ដើម្បីសុំអាវុធ RCH-155 Howitzer ប៉ុន្តែភ្លាមរដ្ឋាភិបាលអាល្លឺម៉ង់មិនបានធ្វើការឆ្លើយតបនេះរហូតដល់ទៅជាច្រើសប្តាហ៍។

ប៉ុន្តែរហូតមកដល់ថ្ងៃសុក្រទើបរដ្ឋទូតអ៊ុយក្រែនបណ្តោះអាសន្នប្រចាំនោអាល្លឺម៉ង់បានថ្លែងប្រាប់កាសែតអាល្លឺម៉ង់ថាទីបំផុតរដ្ឋាភិបាលក្រុងប៊ែរឡាំងបានបើកភ្លើងខៀវ សម្រាប់ដឹកជញ្ជូនអាវុធទាំងនោះទៅឲ្យអ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top