អូស្ត្រាលី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ថា ត្រីបាឡែនចំនួន១៤ក្បាលបានងាប់នៅក្នុងហ្វូងដ៏ធំមួយនៅលើឆ្នេរមួយនៅក្នុងរដ្ឋ Tasmania ប្រទេសអូស្ត្រាលី ។
គ្រោងឆ្អឹងត្រីបាឡែនត្រូវបានអ្នកស្រុកប្រទះឃើញនៅលើកោះ King ហើយបានរាយការណ៍ទៅអាជ្ញាធរនៅរសៀលថ្ងៃចន្ទ។
មូលហេតុនៃការងាប់ត្រីទាំងនេះគេមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែត្រូវបានបញ្ជូនអ្នកជីវសាស្ត្រសត្វព្រៃ និងពេទ្យសត្វទៅធ្វើការស៊ើបអង្កេតទីនោះ ។
ត្រីបាឡែនងាប់មិនមែនជារឿងចម្លែកទេនៅ Tasmania អ្នកជំនាញនិយាយថា រដ្ឋដីកោះនេះ គឺជា “ចំណុចក្តៅ” សម្រាប់ព្រឹត្តិការណ៍បែបនេះ ។
អ្នកនាំពាក្យរដ្ឋាភិបាលរដ្ឋបានលើកឡើងថា ការស្ទាបស្ទង់ពីលើអាកាសនឹងកំណត់ ថាតើ សត្វជាច្រើនទៀតត្រូវបានងាប់ ហើយមកអណ្តែតទើរនៅក្នុងតំបន់នេះឬយ៉ាងណា ។
ត្រីបាឡែននេះ ដែលត្រូវបានចាត់ទុកថា ជាសត្វងាយរងគ្រោះនៅទូទាំងពិភពលោក អាចលូតលាស់ដល់ទៅ១៨ម៉ែត្រ និងទម្ងន់រហូតដល់៤៥តោន ។
អ្នកវិទ្យាសាស្ត្រសត្វព្រៃ លោកស្រី Vanessa Pirotta បានលើកឡើងថា ត្រីបាឡែនដែលងាប់គឺប្រហែលជាផ្នែកនៃ”ហ្វូងត្រីបាឡែនឈ្មោល” ដែលជាក្រុមត្រីបាឡែនឈ្មោលមិនទាន់ពេញវ័យ ហើយស្ថិតនៅក្នុងបញ្ហាដូច្នេះ ។
វេជ្ជបណ្ឌិត Pirotta បានលើកឡើងថា ត្រីបាឡែន គឺប្រៀបដូចជា “ឡានក្រុងមុជទឹកជ្រៅ” ហើយជាធម្មតាចំណាយពេលនៅក្នុងទឹកបន្ថែមទៀតនៅឆ្នេរសមុទ្រ ។
លោកស្រីបានប្រាប់ដល់ទូរទស្សន៍ BBC ថា “ការអណ្តែតមកទើររបស់ត្រីបាឡែនទាំងអស់នៅតែជាអាថ៌កំបាំង ។ យើងមិនដឹងថាហេតុអ្វីបានជាវាកើតឡើងនោះទេ” ។
អ្នកស្រីបានឲ្យដឹងទៀតថា ត្រីបាឡែន អាច “ធ្វើដំណើរខុស” ហែលក្នុងសណ្ឋានមានជំងឺ ឬវង្វេងស្មារតី ឬត្រូវបានភ្ញាក់ផ្អើលពេលចូលទៅក្នុងទឹករាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា