ព័ត៌មានអន្តរជាតិ

ស្វីស ចុះកិច្ចព្រមព្រៀងត ម្លៃ៦,២៥ពាន់លានដុល្លារ ទិញ F-35 ជាច្រើនគ្រឿង

បរទេស៖ ប្រទេសស្វីស កាលពីថ្ងៃអង្គារម្សិលមិញនេះ ត្រូវបានកាសែតបរទេសចេញផ្សាយថា បានឈានទៅដល់ការចុះកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង F-35A ជាច្រើនគ្រឿង ដោយសង្ឃឹមថានឹងអាចទទួលបានអាវុធថ្មីៗ នៅត្រឹមដំណាច់ទសវត្សនេះ។

ប្រធានផ្នែកគ្រប់គ្រងអាវុធរបស់ស្វីស លោក Martin Sonderegger និងប្រធានផ្នែកកម្មវិធីរបស់ F-35 លោក Darko Savic គឺជាអ្នកចុះកិច្ចព្រមព្រៀងទៅលើកុងត្រា ទិញលក់លើកនេះ ហើយជឿជាក់ដែរថាជាកុងត្រា ដែលមានតម្លៃប្រមាណ ជា៦,២៥ពាន់លានដុល្លារអាមេរិក ជាមួយនឹងយន្តហោះចម្បាំងសរុប៣៦គ្រឿង។

កិច្ចព្រមព្រៀងជាច្រើនទៀតក៏បានធ្វើឡើង នៅអំឡុងពេលជាមួយគ្នានេះដែរ ដូចជាកិច្ចព្រមព្រៀងជាមួយ នឹងក្រុមហ៊ុនអ្នកផលិត F-35 គឺក្រុមហ៊ុន Lockheed Martin ដែលនឹងអនុញ្ញាតិ ឲ្យឧស្សាហកម្មផលិតអាវុធរបស់ស្វីសអាច ធ្វើអាជីវកម្មជាមួយគ្នាបាន និងក៏ជាកិច្ចព្រមព្រៀង ដែលមានតម្លៃប្រមាណ ជា៣ពាន់លានដុល្លារអាមេរិកផងដែរ។

គួរឲ្យដឹងដែរថាទីផ្សារលក់ F-35 ប៉ុន្មានឆ្នាំចុងក្រោយនេះ កំពុងមានភាពពេញនិយមខ្លាំងមែនទែន ជាពិសេសនៅក្នុងតំបន់អឺរ៉ុបដោយក្នុងនោះស្វីសគឺជាអតិថិជនដ៏ធំបំផុតមួយក្នុងចំណោមអតិថិជននៃយន្តហោះចម្បាំងប្រភេទនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top