បរទេស៖ បុរសជាឪពុកវ័យ ៣៣ឆ្នាំម្នាក់ បានសារភាពថា បានវាយកូនប្រុសអាយុ ៦ឆ្នាំ ដល់ស្លាប់យ៉ាងអាណោចអាធ័ម ទាំងពេលដែលខ្លួនស្រវឹងស្រា ហើយយកសពទៅបោះចោលក្នុងទន្លេ Ping ក្នុងខេត្ត Kamphaeng Phet។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប៉ូលីសបាននិយាយថា ពួកគេបាននាំខ្លួន Korakot មកពីស្រុក Khong Khung មកសាកសួរកាលពីយប់ថ្ងៃច័ន្ទ បន្ទាប់ពីទទួលបានដំណឹងថា កូនប្រុសរបស់គាត់បានបាត់ខ្លួន។ ឈ្មោះគ្រួសាររបស់គាត់មិនត្រូវបានបញ្ចេញទេ។
ក្រោមការសួរនាំ ជនជាប់ចោទឈ្មោះ Korakot បានសារភាពថា ខ្លួនស្រវឹងកាលពីយប់ថ្ងៃសៅរ៍ ហើយខឹងពេលដឹងថា កូនប្រុសរបស់គាត់បានវាយកូនអ្នកជិតខាង។ គាត់ដាក់ទោសកូនប្រុសគាត់ដោយវាយដំ។
នៅព្រឹកថ្ងៃអាទិត្យ គាត់បានទៅដាស់កូនប្រុសរបស់គាត់ ហើយបានរកឃើញថា ក្មេងប្រុសនោះមិនមានដង្ហើមទេ។ គាត់បានយកកូនប្រុសដែលស្លាប់ដាក់លើម៉ូតូ PIing RIver ទៅបោះចោលដោយទម្លាក់សពទៅក្នុងទឹក៕ ប្រែសម្រួលៈ ណៃ តុលា