ព្យុះទីហ្វុង Noru វាយប្រហារទីក្រុងដាណាង ប្រទេសវៀតណាម បង្ករឱ្យមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង នៅវេលាយប់ម៉ោង ៤ ឈានចូលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២២នេះ។
ដាណាង ដែលជាទីក្រុងធំទី៣ក្នុងប្រទេសរៀតណាម ត្រូវព្យុះទីហ្វុង Noru ដែលមានឥទ្ធិពលខ្លាំងវាយប្រហារ បណ្តាលឱ្យពលរដ្ឋជាច្រើននាក់រស់នៅក្នុងតំបន់នោះ ត្រូវជម្លៀសចេញទៅរកកន្លែងសុវត្ថិភាព។ តាមការចុះផ្សាយរបស់ CNA បញ្ជាក់ថាមានពលរដ្ឋវៀតណាម ច្រើនជាង ២សែននាក់បានជម្លៀសចេញទាំងយប់ បារម្ភខ្លាចក្រែងត្រូវរងគ្រោះថ្នាក់ដោយសារព្យុះដ៏កំណាចមួយនេះ។
ចំពោះ ខ្យល់បោកបក់បង្ករដោយព្យុះទីហ្វុង Noru មានល្បឿនចន្លោះពី ១០៣ ទៅ ១១៧គីឡូម៉ែត្រ ក្នុង១ម៉ោង។ បើទោះបីជាខ្យល់បោកបក់ខ្សោយជាងការព្យាករណ៍យ៉ាងណាក៏ដោយ ប៉ុន្តែអាជ្ញាធរបានព្រមានថាភ្លៀងនឹងនៅតែបន្តធ្លាក់។ ចំណែកក្រសួងការពារប្រទេសវៀតណាម បានចល័តទ័ព ៤មុឺននាក់ដើម្បីរួមជាមួយទូក ដើម្បីធ្វើការសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយសារព្យុះនេះ៕ Source: Sabay