ក្នុងមួយឆ្នាំជាមធ្យម មានរថយន្ត៦លានគ្រឿង នៅសហរដ្ឋអាមេរិក បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ ដោយរាប់ចាប់ពីការរងរបួសតូចតាច រហូតដល់បាត់បង់ជីវិត។ មូលហេតុធំនៃគ្រោះថ្នាក់បណ្តាលមកពី ការប្រើប្រាស់ថ្នាំញៀន និងគ្រឿងស្រវឹង និងល្បឿនជាដើម។
ខាងក្រោមនេះ គឺជារដ្ឋដែលមានគ្រោះថ្នាក់ចរាចរណ៍ ច្រើនជាងគេ៖
១. តិចសាស់ (Texas)៖ ជារដ្ឋដែលមានគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យបាត់បង់ជីវិតច្រើនជាងគេ ក្នុងឆ្នាំ២០១៨។ កត្តាល្បឿន គឺជាមូលហេតុធំជាងគេនៃគ្រោះថ្នាក់។
២. រដ្ឋផ្លរីដា (Florida)៖ កត្តាចម្បងគឺល្បឿន បន្ទាប់មកមានដូចជា ការមិនគោរពសញ្ញាចរាចរណ៍, ប្រើទូរសព្ទពេលកំពុងបើកបរ និងកត្តាអាយុ (ក្មេងពេកក្នុងការបើកបរ)។
៣. រដ្ឋការ៉ូលីណាខាងជើង (North Carolina)៖ ភាគច្រើនដោយសារការបើកបរ ធ្វេសប្រហែស បន្ទាប់មកគឺកត្តាគ្រឿងស្រវឹង។
៤. រដ្ឋតេននេសស៊ី (Tennessee)៖ កត្តាធំបំផុតគឺបើកបរពេលស្រវឹង បន្ទាប់មកគឺបើកបរដោយធ្វេសប្រហែស។
៥. រដ្ឋការ៉ូលីណាខាងត្បូង (South Carolina)៖ ល្បឿន គឺជាកត្តាដែលបង្កគ្រោះថ្នាក់ច្រើនជាងគេ បន្ទាប់មកគឺបើកបរពេលស្រវឹង។
៦. រដ្ឋអារីសូណា (Arizona)៖ មូលហេតុធំជាងគេ គឺល្បឿន បន្ទាប់មកគឺបើកបរដោយការធ្វេសប្រហែស។
៧. រដ្ឋអាឡាបាម៉ា (Alabama)៖ ឥរិយាបថដ៏អាក្រក់របស់អ្នកបើកបរ ដែលធ្វើឱ្យវាក្លាយជាកត្តាគ្រោះថ្នាក់ធំជាងគេ បន្ទាប់មកគឺកត្តាល្បឿន។
៨. រដ្ឋលូស៊ីអាណា (Louisiana)៖ មូលហេតុចម្បងៗ គឺល្បឿន និងការបើកបរដោយធ្វេសប្រហែស។
៩. រដ្ឋញ៊ូម៉ិចស៊ីកូ (New Mexico)៖ ការបើកបរពេលស្រវឹង ជាមូលហេតុដែលបង្កគ្រោះថ្នាក់ចរាចរណ៍បំផុត ក្នុងរដ្ឋនេះ៕ Source: Sabay