ប៉ារីស ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា អាចម៍ផ្កាយកំពុងហោះ កាត់លំហក្នុងវីដេអូពណ៌សខ្មៅ ស្រាប់តែមានពពកកម្ទេចកម្ទី យ៉ាងធំចេញមកពីមុខវា មានន័យតែមួយគត់ គឺបុកបំផ្លាញអាចម៍ ផ្កាយហើយ ។
ក្រុមតារាវិទូបានសាទរ ចំពោះវីដេអូដំបូងនេះ ជាលើកដំបូង ដែលមនុស្សជាតិ មានចេតនាកម្ទេចយានអវកាស ចូលទៅក្នុងអាចម៍ផ្កាយ ដោយនិយាយថា វាមើលទៅដូចជា វាបានធ្វើឲ្យខូចខាតច្រើន ។ នោះជាដំណឹងល្អ ពីព្រោះថា យាន Double Asteroid Redirection Test (DART) របស់ណាសាបាន វាយប្រហារអាចម៍ផ្កាយ Dimorphos ក្នុងល្បឿន ២៣,៥00 គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីយប់ថ្ងៃចន្ទ ជាមួយនឹងគោលដៅ បង្វែរគន្លងរបស់វា ។
អាចម៍ផ្កាយ Dimorphos មានចម្ងាយ ១១ លានគីឡូម៉ែត្រ និងមិនបង្កការគំរាមកំហែង ដល់ផែនដី វាកំពុងត្រូវបានប្រើប្រាស់ ជាការសាកល្បង ជាប្រវត្តិសាស្ត្រ ដូច្នេះពិភពលោក អាចត្រៀមខ្លួនដើម្បីការពារខ្លួន ប្រសិនបើផ្កាយរណប នាពេលអនាគតឆ្ពោះទៅរកផែនដី ។ បន្ទាប់ពីបុក តេឡេស្កុបនៅលើដី និង ផ្កាយរណប ទំហំប៉ុនឡដុត LICIACube ដែលបានបំបែកចេញពី DART កាលពីប៉ុន្មានសប្តាហ៍មុន បានបង្ហាញរូបភាព ដំបូងនៃការប៉ះទង្គិចគ្នា ។
លោកស្រី Antonella Barucci មកពីមន្ទីរពិសោធន៍ LESIA របស់អង្គការឃ្លាំមើលទីក្រុងប៉ារីស បានប្រាប់ AFP ថា នៅលើរូបភាព LICIACube បំណែកនៃអ្វី ដែលបាន ចេញមកក្រៅ ពិតជាគួរឲ្យចាប់អារ ម្មណ៍ ។ លោកស្រីបានបន្តថា តាមរយៈការពិនិត្យមើល យើងអាចចាប់ផ្តើម ប៉ាន់ស្មានដង់ស៊ីតេ នៃសម្ភារៈនៅលើផ្ទៃ ។
គម្រោង Asteroid Terrestrial-impact Last Alert System (ATLAS) កាលពីថ្ងៃអង្គារ បានបង្ហោះវីដេអូ រយៈពេល៩វិនាទី នៃការបុកបានថត ដោយតេឡេស្កុប របស់វានៅអាហ្វ្រិកខាងត្បូង ។ លោក Larry Denneau ជាសហនាយកស៊ើបអង្កេតរបស់ ATLAS បាននិយាយថា តេឡេស្កុបបានចាប់យករូបភាព មួយរៀងរាល់ ៤០ វិនាទី ។
លោកបានប្រាប់ AFP ថា ដូច្នេះលំដាប់ទាំងមូល ដែលអ្នកបានឃើញនៅលើ Twitter មានរយៈពេលប្រហែល ២ ម៉ោងក្នុងពេលវេលាជាក់ស្តែង។ លោកបានបន្តថា ដុំពកធំណាស់ ត្រូវបានធ្វើឡើង ដោយការបាញ់ចេញពីអាចម៍ផ្កាយ ។ ធូលីជាច្រើនត្រូវ បានបញ្ចេញក្នុងល្បឿន ដែលធំជាងទំនាញ របស់អាចម៍ផ្កាយ ហើយវាក៏គេចចេញ ៕