យេរ៉ូសាឡឹម៖ យោងតាមការលើកឡើង អគ្គនាយកគណៈកម្មាធិការ ថាមពលបរមាណូអ៊ីស្រាអែល (IAEC) លោក Moshe Edri បានឲ្យដឹងថាអ៊ីស្រាអែល ត្រៀមខ្លួនជាស្រេច ក្នុងការចែករំលែក បច្ចេកវិទ្យានុយក្លេអ៊ែរដ៏ទំនើប របស់ខ្លួនជាមួយបណ្តាប្រទេសអារ៉ាប់ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព ។
លោក Edri បានធ្វើការកត់សម្គាល់ ដ៏កម្រនេះនៅក្នុងសុន្ទរកថា ទៅកាន់សន្និសីទទូទៅលើកទី៦៦ នៃទីភ្នាក់ងារថាមពលអាតូមិក អន្តរជាតិ (IAEA) ដែលប្រារព្ធឡើងនៅទីក្រុងវីយែន នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញដោយ IAEC ។
លោក Edri បានលើកឡើងថា អ៊ីស្រាអែលមានក្តីសង្ឃឹមថា កិច្ចព្រមព្រៀងធម្មតា ដែលបានចុះហត្ថលេខានៅឆ្នាំ២០២២ ជាមួយប្រទេសអារ៉ាប់រួម បារ៉ែន និងម៉ារ៉ុក នឹង “គូសផ្លូវឆ្ពោះទៅមុខ សម្រាប់ការសន្ទនាផ្ទាល់ ប្រកបដោយអត្ថន័យ នៅក្នុងតំបន់របស់យើង រួមទាំងនៅក្នុងវេទិកានុយក្លេអ៊ែរ” ។
ប្រមុខ នុយក្លេអ៊ែរ អ៊ីស្រាអែល រូបនេះ បាន បន្ថែម ថា ចំណាត់ការបែបនេះ នឹងត្រូវធ្វើឡើង ក្រោមឆ័ត្រ IAEA។ គួរបញ្ជាក់ថា អ៊ីស្រាអែលកម្រនឹងបញ្ចេញ យោបល់លើសមត្ថភាព នុយក្លេអ៊ែររបស់ខ្លួនណាស់ ៕