បរទេស៖យោងតាមការបញ្ជាក់ អំពីការព្រួយបារម្ភរបស់មន្ត្រីកិច្ចការងារថាមពល របស់សហភាពអឺរ៉ុបកាលពីថ្ងៃសុក្រម្សិលមិញនេះបានបញ្ជាក់ថាផលប៉ះពាល់ អំពីវិបត្តិថាមពលដែលកំពុងបន្ត កើតមានឡើងនៅក្នុងអឺរ៉ុប នឹងរីករាលដាលទៅកាន់តំបន់ ទាំងអស់របស់ទ្វីបទាំងមូល។
ប្រធានគណកម្មការអំពីថាមពលរបស់ សហភាពលោក Kadri Simson បានថ្លែងថា៖បណ្តារដ្ឋមន្ត្រីរបស់អឺរ៉ុបបានបង្ហាញនូវក្តីព្រួយបារម្ភគ្រប់គ្នាដូចទៅនឹងអ្វីដែលខ្ញុំ បារម្ភដែរគឺថារដូវរងារ ឆ្នាំនេះនឹងមិនមែនជាបញ្ហាងាយស្រួលដោះស្រាយ ឡើយសម្រាប់យើងហើយលើសពីនេះរដូវរងារ ឆ្នាំក្រោយស្ថានភាពនឹងកាន់តែ អាក្រក់ជាងនេះជាមិនខាន។
ថ្លែងនៅក្នុងកិច្ចប្រជុំពិសេសមួយជាមួយនឹង បណ្តាក្រុមរដ្ឋមន្ត្រីថាមពលនៃប្លុកអឺរ៉ុបដែលក្នុងនោះ កិច្ចប្រជុំក៏បានលើកឡើងអំពីតម្លៃហ្គាសដែលកំពុងកើនឡើងខ្លាំងខ្ពស់ខ្លាំង នៅទ្វីបអឺរ៉ុបផងដែរ ព្រមទាំងក៏បានពិភាក្សាគ្នាទៅលើកិច្ចការងារ អភិវឌ្ឍកញ្ចប់ថវិកាបន្ទាន់ដើម្បីគ្រប់គ្រងទៅលើ វិបត្តិនានាដែលអាចប៉ះពាល់ដល់ពលរដ្ឋរបស់អឺរ៉ុបផងដែរ អំឡុងពេលនេះ៕
ប្រែសម្រួល៖ស៊ុនលី