ក្រុងឡូសអេនជឺលេស ៖ ទីភ្នាក់ងារនេះ បាននិយាយថា រដ្ឋបាលអាកាសចរណ៍ និង អវកាសជាតិអាមេរិក (NASA) និងក្រុមហ៊ុន SpaceX កំពុងកំណត់គោលដៅ មិនលឿន ជាងថ្ងៃត្រង់ថ្ងៃពុធ ទី៥ ខែតុលា សម្រាប់ការបាញ់ បង្ហោះបេសកកម្ម Crew-5 របស់ទីភ្នាក់ងារ ទៅកាន់ស្ថានីយអវកាស អន្តរជាតិ (ISS) ដោយសារខ្យល់ព្យុះ Hurricane Ian យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។
អង្គការណាសាបាននិយាយថា ក្រុមបេសកកម្មបន្ត តាមដានផលប៉ះពាល់នៃព្យុះ Hurricane Ian នៅលើឆ្នេរអវកាស និងមជ្ឈមណ្ឌលអវកាស Kennedy របស់ណាសា ក្នុងរដ្ឋ Florida ហើយអាចកែសម្រួល កាលបរិច្ឆេទ នៃការបាញ់បង្ហោះម្តងទៀត ។ យានអវកាស Dragon Endurance បច្ចុប្បន្នត្រូវ បានភ្ជាប់ជាមួយនឹងរ៉ុក្កែត Falcon 9 ហើយបានធានាសុវត្ថិភាព នៅក្នុងឃ្លាំងរបស់ SpaceX នៅ Launch Complex 39A នៅមជ្ឈមណ្ឌលអវកាស Kennedy ។
ណាសា “NASA” បាននិយាយថា បន្ទាប់ពីព្យុះ មានការរីកចម្រើន ក្រុមមកពីណាសា និង SpaceX នឹងវាយតម្លៃផលប៉ះពាល់ អាចកើតមាន ចំពោះមជ្ឈមណ្ឌល និងកំណត់ថា តើត្រូវកែសម្រួល ការកំណត់ពេលវេលា បេសកកម្ម បន្ថែមទៀតឬអត់ ។ ជើងហោះហើរ Crew-5 នឹងដឹកអវកាស យានិករបស់ NASA Nicole Mann និង Josh Cassada រួមជាមួយនឹងអវកាស យានិករបស់ទីភ្នាក់ងាររុករកអវកាសជប៉ុន Koichi Wakata និងអវកាសយានិក Roscosmos Anna Kikina ទៅកាន់ ISS ៕ ដោយ៖លី ភីលីព