ព័ត៌មានអន្តរជាតិ

កងកម្លាំងរុស្ស៊ីដ៏ធំ ប្រឈមនឹង “ការឡោមព័ទ្ធ” ពីទាហានរបស់អ៊ុយក្រែន

បរទេស៖ កងកម្លាំងរុស្ស៊ី ជិតដល់ការបរាជ័យយោធាដ៏ធំ កាលពីថ្ងៃសុក្រ ខណៈដែលកងកម្លាំងប្រដាប់អាវុធ របស់ទីក្រុងគៀវ បានមកជិតនឹងទីក្រុង Lyman ដែលកាន់កាប់របស់អ៊ុយក្រែន ហើយបានបង្ហាញខ្លួន មិនឆ្ងាយពីទាហានរុស្ស៊ីរាប់ពាន់នាក់ ដែលជាប់នៅក្នុងការឡោមព័ទ្ធមួយ។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកវិភាគយោធា Konrad Muzyka នៅឯក្រុមហ៊ុន Rochan Consulting ដែលមានមូលដ្ឋាននៅប្រទេសប៉ូឡូញ បាននិយាយថា “ទោះបីជាទីក្រុងនេះ មិនត្រូវបានព័ទ្ធជុំវិញក៏ដោយ ក៏ ផ្លូវ ឬ ច្រកទាំងអស់ចេញពីទីក្រុង គឺស្ថិតនៅក្រោមការបាញ់កាំភ្លើងធំ របស់អ៊ុយក្រែន” ។

លោកបានប្រាប់កាសែត The Moscow Times ថា “បើគ្មានការពង្រឹងពីរុស្ស៊ីទេ ទីក្រុង និងតំបន់ទាំងមូលនឹងធ្លាក់ទៅអ៊ុយក្រែន”។

មជ្ឈមណ្ឌលផ្គត់ផ្គង់ដ៏សំខាន់ សម្រាប់កងកម្លាំងរុស្ស៊ី ដែលជាបន្ទាយរឹងមាំរបស់ទីក្រុង Lyman ដែលស្ថិតនៅភាគខាងជើងនៃទន្លេ Donets នៅភាគខាងជើងនៃតំបន់ Donetsk របស់អ៊ុយក្រែន គឺជាកន្លែងនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលអ៊ុយក្រែន ស្វែងរកការវាយលុកទៅមុខ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top