ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ថា មជ្ឈមណ្ឌលតាមដាន និងឆ្លើយតបផ្លូវការបាន ឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ី បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៤.១៥៨ករណី គិតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដោយនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់២១,០៧៣,១៨៥ករណី។

ចំនួនអ្នកស្លាប់ទូទាំងប្រទេសបានកើនឡើងពី៩១ដល់ ៣៨៧.៥៥៩នាក់ ខណៈដែលចំនួនអ្នកជាសះស្បើយកើនឡើងពី ៣៥.២៩៤ដល់២០.១៧៥.៩០២នាក់ ។
ទន្ទឹមនឹងនេះដែរ ក្រុងម៉ូស្គូបានរាយការណ៍ករណីថ្មីចំនួន១.៥២៨នាក់ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ៣.២០១.៥០២នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
