ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ដោយសារ ព្យុះសង្ឃរា Ian កើនឡើងជាង១០០នាក់ 

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ថា យ៉ាងហោចណាស់មនុស្ស១០៥នាក់ ត្រូវបានបាត់បង់ជីវិតនៅក្នុងរដ្ឋផ្លរីដា និងរដ្ឋកាលីហ្វ័រញ៉ា ខាងជើង ដោយសារព្យុះសង្ឃរា Ian ។

របាយការណ៍បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៥៤នាក់បានស្លាប់នៅក្នុងតំបន់ Lee នៃរដ្ឋផ្លរីដា ។ អាជ្ញាធរមូលដ្ឋានកំពុងត្រូវបានចោទសួរ ថាតើ ការបញ្ជាជម្លៀសគួរត្រូវបានចេញមុននេះឬទេ? ។

គួររំលឹកថា កាលពីសប្តាហ៍មុន ព្យុះ Ian បានវាយលុកនៅភាគនិរតីនៃរដ្ឋ ផ្លរីដា ហើយបានបំផ្លិចបំផ្លាញឆ្នេរសមុទ្រ និងផ្នែកខាងក្នុងរបស់រដ្ឋនេះ ជាមួយនឹងការកើនឡើងនៃព្យុះ ភ្លៀងធ្លាក់ខ្លាំង ខ្យល់បោកបក់ និងគ្រោះទឹកជំនន់ដែលគំរាមកំហែងដល់អាយុជីវិតពលរដ្ឋជាច្រើន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top