ក្រុងប៉េកាំង ៖ ក្រុមអ្នកស្រាវជ្រាវ ដែលបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រចិន និងបរទេសបានវាស់វែង យ៉ាងត្រឹមត្រូវនូវម៉ាស Milky Way បង្ហាញថា វាមានទម្ងន់ប្រហែល ៥៥០ ពាន់លានដង នៃម៉ាស់ព្រះអាទិត្យ បន្ទាប់ពីលទ្ធផលនេះ ត្រូវបានចុះផ្សាយ លើទស្សនាវដ្ដី Monthly Notices of the Royal Astronomical Society យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ម៉ាស់ Milky Way ទើបវាស់ថ្មីគឺជិតពាក់កណ្តាល នៃតម្លៃមធ្យមត្រូវបានវាស់ ដោយក្រុមស្រាវជ្រាវផ្សេងទៀត ដែលមានប្រហែល ១ពាន់ពាន់លានដង នៃម៉ាស់ព្រះអាទិត្យ ។ លោកស្រី Xue Xiangxiang សមាជិកសំខាន់នៃក្រុម ស្រាវជ្រាវ និងជាអ្នកស្រាវជ្រាវ មកពីស្ថាប័នអង្កេតតារាសាស្ត្រជាតិ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រ ចិន (NAOC) បាននិយាយថា លទ្ធផលចុងក្រោយ របស់យើងបានបង្ហាញថា Milky Way ប្រហែលជាស្តើង ជាងដែលយើង បានគិតពីមុន ។
អ្នកនាងបានបន្ថែមថា នេះមានន័យថា មានរូបធាតុងងឹតដែលមិនមានពន្លឺ ប៉ុន្តែទំនាញតិចជាង ការប៉ាន់ស្មានដំបូងរបស់ Galaxy ។ យោងតាមលោក Xue ថា ម៉ាស់មានសារសំខាន់ណាស់ នៃ ការយល់ដឹងអំពីសក្ដានុពល របស់ Galaxy ។ ទោះបីជាយ៉ាងណាក៏ដោយ មានភាពមិនប្រាកដប្រជាខ្ពស់ ក្នុងការប៉ាន់ប្រមាណរបស់វា ដោយសារ តែមានកម្រិតនៃការសង្កេត ។
ការស្រាវជ្រាវនេះ អ្នកវិទ្យាសាស្ត្រ ទទួលបានលទ្ធផលដោយផ្អែកលើទិន្នន័យពី កែវយឺត Fiber Spectroscopic (LAMOST) ជាកែវយឺតអុបទិកឈានមុខគេ នៅប្រទេសចិន និងផ្កាយរណប Gaia របស់ទីភ្នាក់ងារ អវកាសអឺរ៉ុប ។ លោក Xue បានបន្តថា គំរូដ៏ធំនៃទិន្នន័យ Spectroscopic ផ្តល់ដោយ LAMOST ជាគុណសម្បត្តិចម្បងមួយនៃការស្រាវជ្រាវនេះ បើប្រៀបធៀបទៅនឹង ការសិក្សារបស់ក្រុមស្រាវជ្រាវដទៃទៀត។
អ្នកស្រីបានបន្ថែមថា មិនត្រឹមតែចំនួន និងទំហំ ធំប៉ុណ្ណោះទេ គំរូនេះក៏កត់ត្រានូវទីតាំងបីវិមាត្រ (3D) ល្បឿន 3D និងភាពសម្បូរបែប នៃលោហធាតុនៃផ្កាយនីមួយៗ ។ ក្រុមស្រាវជ្រាវមានអ្នកវិទ្យាសាស្ត្រ មកពីសាកលវិទ្យាល័យ China Three Gorges, NAOC, Swinburne University of Technology ក្នុងប្រទេសអូស្ត្រាលី និង សាកលវិទ្យាល័យ Shanghai Jiao Tong ជាដើម៕