បរទេស៖ មន្ត្រីជាន់ខ្ពស់របស់ក្រសួងការពារជាតិ របស់ប្រទេសអេស្តូនី លោកមេបញ្ជាការ Margo Grosberg កាលពីថ្ងៃសុក្រម្សិលមិញនេះ បានថ្លែងថាប្រទេសរុស្សី នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរដាច់ខាត នៅក្នុងជម្លោះប្រទេសអ៊ុយក្រែន ពីព្រោះថាវាគឺមិនមែន ជាហេតុផលដ៏សាកសម បែបយោធាឡើយ។
ក្រៅពីនេះលោកក៏បានធ្វើការ លើកឡើងដែរថា បណ្តាអ្នកវិភាពជាច្រើន របស់លោកខាងលិច ព្រមទាំងក្រុមអ្នកនយោបាយផង បានព្យាយាមក្នុងការបង្កហេតុ ជាមួយនឹងរុស្សីព្រមទាំងតែងតែ ព្រមានអំពីការប្រើប្រាស់ នុយក្លេអ៊ែរផងដែរ។
លោក Grosberg បានថ្លែងបែបនេះថា៖ ខ្ញុំអាចបញ្ជាក់ច្បាស់បានថា នៅក្នុងលក្ខខណ្ឌរបស់យោធា ការប្រើប្រាស់អាវុធប្រភេទនេះគឺជា រឿងដែលមិនសមហេតុផលនោះទេ ហើយគឺជារឿងដែលនឹង មិនទទួលបានអត្ថប្រយោជន៍អ្វីទាំងអស់។
គួរឲ្យដឹងដែរថាកន្លងមកថ្មីៗនេះ វិមានក្រមឡាំងក៏បានចេញ មកប្រកាសបដិសេធម្តងហើយដែរ ទៅនឹងរបាយការណ៍របស់ចក្រភពអង់គ្លេសថា រុស្សីនឹងមិនប្រើប្រាស់ អាវុធនុយក្លេអ៊ែរដើម្បី ប្រឆាំងនឹងលោកខាងលិចឡើយ៕
ប្រែសម្រួល៖ ស៊ុន លី