ព័ត៌មានអន្តរជាតិ

បារាំង មានផែនការតម្លើងពន្ធ លើអ្នកប្រើប្រាស់ យន្តហោះឯកជន

បរទេស៖ លោក Christophe Bechu រដ្ឋមន្ត្រីក្រសួងផ្លាស់ប្តូរប្រព័ន្ធអេកូឡូស៊ី របស់ប្រទេសបារាំង បាននិយាយនៅថ្ងៃសៅរ៍ថា ការដំឡើងពន្ធ លើយន្តហោះឯកជននឹងក្លាយជាការបង្ហាញនៃ “សុភវិនិច្ឆ័យ” ។ ការកត់សម្គាល់របស់លោក បានកើតឡើងមួយថ្ងៃបន្ទាប់ពីសមាជិកសភា មកពីគណបក្ស Renaissance ភាគច្រើន បានធ្វើវិសោធនកម្មលើថវិកាដែលស្នើ ឱ្យតម្រឹមការយកពន្ធលើយន្តហោះឯកជន ជាមួយនឹងប្រេងសាំង ដែលប្រើប្រាស់ដោយរថយន្ត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មាន FranceInfo លោក Bechu បាននិយាយថា ចេតនារបស់គណបក្សភាគច្រើនគឺជា “រឿងល្អ” ព្រោះថា “ការយកពន្ធកាន់តែច្រើន លើអ្វីដែលបំពុលកាន់តែច្រើន គឺជាគោលការណ៍នៃសុភវិនិច្ឆ័យ” ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា​ «​ខ្ញុំ​រីករាយ​ចំពោះ​វិសោធនកម្ម​នេះ ​ដែល​រដ្ឋាភិបាល​គាំទ្រ​។

ប្រេងកាតដែលប្រើប្រាស់ដោយយន្តហោះឯកជន ត្រូវបានទទួលរងនូវការតម្លើងពន្ធ “ទីផ្សារពិសេស” ដែលដូចដែលរដ្ឋមន្ត្រីដឹកជញ្ជូន Clement Beaune បានពន្យល់កាលពីថ្ងៃសុក្រ បាននាំឱ្យមានស្ថានភាពផ្ទុយគ្នាដែល “យន្តហោះឯកជនឥឡូវនេះត្រូវបានបង់ពន្ធតិចជាងរថយន្ត ក៏ដូចជាតិចជាងយន្តហោះដឹកអ្នកដំណើរ មកពីក្លឹបហោះហើរតូចៗ។ ដូច្នេះ ការ​ដំឡើង​ពន្ធ​លើ​ប្រេង​សម្រាប់​យន្តហោះ​ឯកជន​នឹង​បម្រើ​ជា “ទង្វើ​រក្សា​តុល្យភាព​ឡើងវិញ” ហើយ​នឹង​ជា “រឿង​ល្អ”, នេះបើតាមអ្វីដែលលោក Beaune បាន​សន្និដ្ឋាន៕ ប្រែសម្រួល៖ ណៃ តុលា

Most Popular

To Top