ព័ត៌មានអន្តរជាតិ

Update៖ រុស្ស៊ី ថា ឡានដឹកទំនិញ១គ្រឿង ត្រូវបានបំផ្ទុះឲ្យឆេះយ៉ាងសន្ធោសន្ធៅ និងបំផ្លាញស្ពាន នៅឧបទ្វីបគ្រីមៀ

ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ថា ក្រុងម៉ូស្គូបានប្រកាសនៅថ្ងៃសៅរ៍នេះថា ឡានដឹកទំនិញបានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ និងបំផ្លាញស្ពាន Kerch ដ៏សំខាន់ ដែលសាងសង់ជាផ្លូវតភ្ជាប់ដីតែមួយគត់របស់រុស្ស៊ីជាមួយឧបសម្ព័ន្ធគ្រីមេ ហើយបានប្តេជ្ញាស្វែងរកជនដៃដល់ ដោយមិនបន្ទោសអ៊ុយក្រែនភ្លាមៗនោះទេ ។

ប្រទេសរុស្ស៊ី បានឲ្យដឹងថា ការបំផ្ទុះនេះបានដុតបំផ្លាញនាវាដឹកប្រេង ចំនួន៧គ្រឿងដែលដឹកជញ្ជូនតាមរថភ្លើង ហើយបានខូចខាតផ្លូវរថយន្ត២ខ្សែ និងរចនាសម្ព័ន្ធផ្លូវដែកដ៏ធំ ។

ខ្សែវីដេអូបង្ហោះតាមបណ្ដាញសង្គម ដ៏គួរឲ្យភ្ញាក់ផ្អើលបានបង្ហាញស្ពាន ដែលឆេះដោយមានបំណែក ធ្លាក់ចូលក្នុងសមុទ្រ ។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានដកស្រង់សម្តីថា “ថ្ងៃនេះនៅម៉ោង៦និង៧នាទីព្រឹក  ត្រូវនឹងម៉ោង១១និង០៧នាទីព្រឹក ម៉ោងនៅប្រទេសសិង្ហបុរី នៅលើដងផ្លូវនៃស្ពានគ្រីមៀ គ្រាប់បែកក្នុងរថយន្តបានផ្ទុះឡើង ដោយដុតបំផ្លាញរថយន្តដឹកប្រេង ចំនួន៧ដែលកំពុងដឹកតាមរថភ្លើងទៅកាន់ឧបទ្វីបគ្រីមៀ ។ នេះបើតាមគណៈកម្មាធិការជាតិ ប្រឆាំងអំពើភេរវកម្មបានបញ្ជាក់ដូច្នេះ ។

ស្ពាននេះត្រូវបានសម្ពោធដោយផ្ទាល់ ដោយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅក្នុងឆ្នាំ២០១៨ គឺជាតំណភ្ជាប់ដ៏សំខាន់មួយ សម្រាប់ការដឹកជញ្ជូនសម្ភារៈយោធា ទៅកាន់ទាហានរុស្ស៊ី ដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន ។

ក្រុងម៉ូស្គូបានរក្សាការឆ្លងកាត់ស្ពានមានសុវត្ថិភាព ទោះបីជាមានការប្រយុទ្ធគ្នាក៏ដោយ ។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី បានរាយការណ៍ថា អ្នកនាំពាក្យវិមានក្រឹមឡាំង បានឲ្យដឹងថា លោក ពូទីន បានបញ្ជាឱ្យបង្កើតគណៈកម្មការមួយ ដើម្បីពិនិត្យមើលការបំផ្ទុះនេះ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top