បរទេស៖ រដ្ឋមន្ត្រីកិច្ចការងារសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ របស់ប្រទេសអ៊ីរ៉ង់លោក Ehsan Khandouzi កាលពីថ្ងៃចន្ទម្សិលមិញនេះ បានថ្លែងថាប្រព័ន្ធបណ្តាញធនាគារ របស់ប្រទេសអ៊ីរ៉ង់ នឹងត្រូវតភ្ជាប់ជាមួយនឹងប្រព័ន្ធកាតធនាគារ របស់ប្រទេសរុស្សី ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។
លោកបានបន្តថ្លែងដែរថា៖ កិច្ចពិភាក្សាដ៏ល្អរវាងគ្នាត្រូវបានធ្វើឡើង រវាងបណ្តាធនាគារក្នុងស្រុករបស់រុស្សី និងធនាគាររបស់អ៊ីរ៉ង់ ហើយខ្ញុំសង្ឃឹមថាការតភ្ជាប់គ្នា នឹងត្រូវធ្វើឡើងឆាប់ៗដំបូង រវាងប្រព័ន្ធទូទាត់ធំបំផុត របស់អ៊ីរ៉ង់ Shetab និងប្រព័ន្ធទូទាត់របស់រុស្សី Mir ដែលតាមផែនការ វានឹងលេចរូបរាងឡើង ក្នុងរយៈពេល៣ខែខាងមុខ។
លោកបន្តដែរថា៖ ការតភ្ជាប់រវាងប្រព័ន្ធធនាគារ នៃប្រទេសអ៊ីរ៉ង់និងប្រទេសរុស្សី នឹងអាចជួយផ្តល់ភាពងាយស្រួល ដល់ប្រតិបត្តិធ្វើសេដ្ឋកិច្ច និងជំនួញព្រមទាំងវិស័យទេសចរណ៍ នៃប្រទេសទាំងពីរផងដែរ៕ ប្រែសម្រួល៖ស៊ុនលី