នូវែលសេឡង់ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ជាធម្មតា ការជាប់គាំងរបស់ត្រី បាឡែន ដ៏ធំនៅដែនទឹក របស់ប្រទេសនូវែលសេឡង់ បណ្តាលឲ្យមានការខិតខំប្រឹងប្រែង សហគមន៍ដ៏ធំមួយ ដោយមានមនុស្ស រាប់រយនាក់ មកជួយ ប៉ុន្តែកោះ Pitt ដាច់ស្រយាលមាន ប្រជាជនត្រឹមតែ ៤០ នាក់ប៉ុណ្ណោះ ។
ត្រីបាឡែនរាប់រយក្បាល ត្រូវបានជាប់គាំង នៅលើកោះដាច់ស្រយាល នៅឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសនូវែលសេឡង់ ក្នុងរយៈពេល២ឬ៣ថ្ងៃ។ ត្រីបាឡែនចំនួន ២៥០ ក្បាល ត្រូវបានគេប្រទះឃើញ នៅលើកោះ Pitt ជាកោះធំទី២ នៅប្រជុំកោះ Chatham ចម្ងាយប្រហែល ៥00 ម៉ាយភាគខាងកើត នៃដីគោករបស់ប្រទេស ។
នៅចុងសប្តាហ៍ ត្រីបាឡែនចំនួន ២១៥ក្បាល បានងាប់នៅជ្រុងភាគពាយ័ព្យ នៃទីក្រុង Chathams ដោយត្រីបាឡែន នៅសល់ត្រូវជាប់ បន្ទាប់ពីត្រីបាឡែនទំាងនេះ មានឱកាសតិចតួចក្នុងការរស់រានមានជីវិត ។ អ្នកគ្រប់គ្រងទូទៅ របស់គម្រោង Jonah លោក Daren Grover បានប្រាប់ Stuff.co.nz ថា ការជាប់គាំងដ៏ធំចំនួន២ ដែលដាច់ពីគ្នាត្រឹមតែប៉ុន្មានថ្ងៃ ប៉ុន្តែភាពដាច់ស្រយាល នៃកោះនេះមានន័យថា ការព្យាយាមជួយ សង្គ្រោះមានភាពលំបាក ។
នាយកដ្ឋានអភិរក្សក៏ធ្លាប់បានបន្តថា ខ្លួនមិនទាញត្រីបាឡែន ចូលទឹកនៅលើកោះនោះទេ ដោយសារតែហានិភ័យ នៃត្រីឆ្លាមវាយប្រហារសត្វ និងអ្នកជួយសង្គ្រោះរបស់ពួកគេ ៕