អាមេរិក៖ ព្រះរាជអាជ្ញា Jonathan Sandiford KC បាននិយាយថា ជំនួសឲ្យការត្រូវបានលក់ សម្រាប់ការរួមភេទដោយអ្នកជួញដូរនាង Eleanor Williams ក្នុងបន្ទប់សណ្ឋាគាររបស់នាងកំពុងទទួលទាំនគុយទាវ និងសូកូឡា ហើយមើល YouTube និង iPlayer នៅលើទូរស័ព្ទដៃរបស់នាង ។
ស្ត្រីអាយុ ២១ ឆ្នាំម្នាក់ត្រូវបានគេចោទប្រកាន់ ពីបទរៀបចំពាក្យភូតភរដ៏ល្អិតល្អន់ ដើម្បីបញ្ចុះបញ្ចូលប៉ូលិសថា នាងជាជនរងគ្រោះនៃក្រុមជួញដូរផ្លូវភេទនៅ Barrow-in-Furness។ យោងតាមសេវាអយ្យការរបស់Crown ថា Eleanor Williams បានធ្វើដំណើរទៅកាន់ទីក្រុង Blackpool ហើយបានកុហកប៉ូលីសថា នាងត្រូវបានគេជួញដូរ និងរំលោភនៅក្នុងផ្ទះជាច្រើន ដោយបុរស៨ផ្សេងគ្នា។
ការកាត់ក្តីនៅតុលាការ Preston Crown បានស្តាប់ថា នេះគឺជាការចោទប្រកាន់មួយ នៃការរំលោភមិនពិតជាច្រើនបានធ្វើឡើងប្រឆាំងនឹងបុរសមួយចំនួនដោយ Williams ចន្លោះឆ្នាំ២០១៧ និង២០២០។នាង Williams បដិសេធការរាប់ចំនួន៧នៃការបង្ខូចផ្លូវយុត្តិធម៌។ ប៉ូលីសបានរកឃើញនាងWilliams នៅស្ថានីយ៍រថភ្លើង Preston បន្ទាប់ពីនាងបានបាត់ខ្លួនកាលពីដើមខែកក្កដា ឆ្នាំ២០១៩។
ព្រះរាជអាជ្ញា Jonathan Sandiford KC បាននិយាយថា ចុងចោទបានផ្តល់អ្វីដែលអាចត្រូវបានពិពណ៌នាថា ជាគណនីដ៏គួរឲ្យរន្ធត់អំពីរបៀបដែលនាងបានក្លាយជាជនរងគ្រោះនៃអំពើហិង្សា និងការកេងប្រវ័ញ្ចផ្លូវភេទ។ នាង Williams បានអះអាងថា បុរសទាំងនោះបានគំរាមសម្លាប់នាង ប្រសិនបើនាងទៅជួបប៉ូលិស ដោយបោះនាងចូលសមុទ្រ។ ប៉ុន្តែព្រះរាជអាជ្ញាបានប្រាប់គណៈវិនិច្ឆ័យថា រឿងរ៉ាវទាំងមូលត្រូវបានបង្កើតឡើង៕ ដោយ៖លី ភីលីព