ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងក្នុង សេចក្ដីជូនដំណឹងកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ថា សីតុណ្ហភាពអតិបរមានៅកម្ពុជា បន្តកើនឡើងនិងអាចឈានទៅដល់ ៤០-៤១អង្សាសេ ក្នុងសប្ដាហ៍នេះ ដោយសារតែ បាតុភូត El Nino នៅតែមានឥទ្ធិពល និងបន្តគ្របដណ្ដប់លើ ប្រមាណពាក់កណ្តាលនៃផែនដី ដោយប្រទេសកម្ពុជា ក៏នៅតែបន្តទទួលរងឥទ្ធិពលនេះដែរ។
គួរដឹងថាសីតុណ្ហភាពចន្លោះពី ៤០ ទៅ ៤១ អង្សាសេនេះ មិនមែនជាសីតុណ្ហភាពក្ដៅបំផុត ក្នុងប្រវត្តិសាស្ត្រនៅកម្ពុជានោះទេ។ បើតាមវិបសាយអាកាសធាតុបារាំង Meteo France បានបង្ហាញថាកំណត់ត្រាអាកាសធាតុក្ដៅបំផុត នៅកម្ពុជាគឺមានកម្រិត ៤២,៦ អង្សាសេ កើតមាននៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០១៦ ក្នុងទឹកដីខេត្តព្រះវិហារ។
ខាងក្រោមនេះគឺជាកំណត់ត្រា អាកាសធាតុក្ដៅនៅបណ្ដាប្រទេស មួយចំនួននៅអាស៊ាន ៖
-មីយ៉ាន់ម៉ា ៖ ៤៧,២ អង្សាសេ នៅថ្ងៃទី ១៤ ឧសភា ២០១០ នៅតំបន់ Myinmu
-ថៃ ៖ ៤៤,៦ អង្សាសេ នៅថ្ងៃទី ២៨ មេសា ២០១៦ ក្នុងខេត្ត Mae Hong Son
-វៀតណាម ៖ ៤២,៧ អង្សាសេ នៅថ្ងៃទី ៣០ ឧសភា ២០១៥ នៅឃុំ Con Cuông នៃខេត្ត Nghệ An
-ឡាវ ៖ ៤២,៣ អង្សាសេ នៅថ្ងៃទី ១២ មេសា ២០១៦ ក្នុងតំបន់ Seno
-ហ្វីលីពីន ៖ ៤២,២ អង្សាសេ នៅថ្ងៃទី ១១ ឧសភា ១៩៦៩ នៅតំបន់ Cagayan Valley នៃកោះ Luzon
-ម៉ាឡេស៊ី ៖ ៤០,១ អង្សាសេ នៅថ្ងៃទី ៩ មេសា ១៩៩៨ នៅក្រុង Chuping នៃរដ្ឋ Perlis
-ឥណ្ឌូណេស៊ី ៖ ៣៩,៥ អង្សាសេ នៅថ្ងៃទី ២៧ តុលា ២០១៥ នៅតំបន់ព្រលានយន្តហោះនៃទីក្រុង Semarang
-សិង្ហបុរី ៖ ៣៧ អង្សាសេ នៅថ្ងៃទី ១៧ មេសា ១៩៨៣ នៅតំបន់ Tengah ៕ ប្រភព៖ Sabay