ព័ត៌មានអន្តរជាតិ

Update៖ ក្រសួងការពារជាតិបារំាង បញ្ជាក់ថា បារំាងនឹងធ្វើការហ្វឹកហ្វឺនយោធា របស់អ៊ុយក្រែន ប្រមាណ២.០០០នាក់

ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ថា លោក Sebastien Lecornu រដ្ឋមន្ត្រីការពារជាតិ បានប្រាប់ដល់កាសែត Le Parisien កាលពីថ្ងៃសៅរ៍ថា លោក Emmanuel Macron ប្រធានាធិបតីបារំាង បានគាំទ្រសំណើមួយ ដើម្បីបណ្តុះបណ្តាលទាហានអ៊ុយក្រែន មួយចំនួនធំ នៅក្នុងប្រទេសនេះ ។

លោកបានលើកឡើងថា “លោកប្រធានាធិបតី … បានអនុម័តផែនការហ្វឹកហ្វឺនដែលនឹងអនុញ្ញាត ឱ្យទាហានអ៊ុយក្រែនរហូតដល់២.០០០នាក់ ត្រូវបានស្វាគមន៍នៅប្រទេសបារាំង” ។

លោកបានមានលើកឡើងថា “ពួកគេនឹងត្រូវចាត់ឲ្យទៅអង្គភាព របស់យើងជាច្រើនសប្តាហ៍” ដោយលោកបានឲ្យដឹងទៀតថា ការហ្វឹកហ្វឺនយោធា សម្រាប់ការប្រើប្រាស់យន្តហោះចម្បាំង Caesar howitzers ធ្លាប់ត្រូវបានផ្តល់ជូនទាហានអ៊ុយក្រែន ។

លោក Lecornu បានបញ្ជាក់ថា “ប៉ុន្តែឥឡូវនេះវាគឺជាការផ្លាស់ប្តូរ” ។

រដ្ឋមន្ត្រីរូបនេះបានលើកឡើងថា ប្រទេសបារាំង បានបញ្ជូនយន្តហោះចម្បាំង Caesar howitzers ចំនួន១៨គ្រឿង​ មកទល់ពេលនេះទៅកាន់ប្រទេសអ៊ុយក្រែន ហើយកិច្ចពិភាក្សានោះ កំពុងបន្តបញ្ជូនចំនួន៦បន្ថែមទៀត។ លោក Lecornu បានលើកឡើងថា លើសពីនេះ ប្រទេសបារាំង ក៏កំពុងថ្លឹងថ្លែងការបញ្ជូនមីស៊ីលពីដី ទៅដីរបស់ខ្លួនផងដែរ ។

លោកក៏បានសន្យាថា បារាំង នឹងផ្តល់មីស៊ីល ប្រឆាំងដែនអាកាស រយៈចម្ងាយខ្លី Crotale ដែលប្រើសម្រាប់ស្ទាក់ចាប់មីស៊ីល និងយន្តហោះដែលហោះទាបៗ ។

លោក Lecornu បានសង្កត់ធ្ងន់ថា “ចំនួន នៃមីស៊ីលប្រឆាំងដែនអាកាស Crotales កំពុងត្រូវបានកំណត់ជាមួយជនជាតិអ៊ុយក្រែន ប៉ុន្តែវានឹងមានសារៈសំខាន់ ក្នុងការអនុញ្ញាត ឱ្យពួកគេការពារដែនអាកាសរបស់ពួកគេ” ៕​ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top