ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីទី២ លើលោក Bernard Arnault លក់យន្តហោះឯកជន ដើម្បីគេចចេញពីតាមដាន សកម្មជនអាកាសធាតុ

អាមេរិក ៖ បុរសដែលមានបំផុតលំដាប់ទី២ របស់ពិភពលោកបាននិយាយថា លោកបានលក់យន្តហោះឯកជន របស់លោក ដូច្នេះគ្មាននរណាម្នាក់ អាចមើលឃើញកន្លែង ដែលខ្ញុំទៅ បន្ទាប់ ពីត្រូវបាន តាមដានដោយសកម្មជន អាកាសធាតុនៅលើ Twitter យោងតាមការចេញ ផ្សាយពីគេហទំព័រ ស្គាយញ៉ូវ ។

នេះបើយោងតាមបញ្ជីមហាសេដ្ឋី ជាក់ស្តែងរបស់ Forbes ច្រើនជាងលោក Jeff Bezos របស់ក្រុមហ៊ុន Amazon ថា លោក Bernard Arnault ដែលជាប្រធានក្រុមហ៊ុនទំនិញប្រណីត LVMH ត្រូវបានគេស្គាល់ថា ជា Moet, Louis Vuitton និង Hennessy មានទ្រព្យសម្បត្តិសុទ្ធចំនួន ១៥២ ពាន់លានដុល្លារ ។

គណនីដូចជា @i_fly_Bernard និង @laviondebernard បានផុសនៅលើ Twitter ដើម្បីតាមដានយន្តហោះឯកជន របស់លោក Arnault និងមហាសេដ្ឋីផ្សេងទៀត ដើម្បីបង្ហាញពីបរិមាណ នៃការបំពុលដែលពួកគេបង្ក ។ មហាសេដ្ឋីជំនួញជនជាតិបារាំងអាយុ ៧៣ ឆ្នាំ បានប្រាប់វិទ្យុបារាំងថា ជាការពិតជាមួយនឹងរឿងរ៉ាវទាំងអស់នេះ ក្រុមនេះមានយន្តហោះ ហើយយើងបានលក់វា ។

លទ្ធផលឥឡូវនេះគឺគ្មានអ្នកណា អាចមើលឃើញថា ខ្ញុំទៅណាទេ ព្រោះខ្ញុំជួលយន្តហោះពេលខ្ញុំប្រើយន្តហោះឯកជន។ កូនប្រុសរបស់លោកឈ្មោះ Antoine Arnault អាយុ ៤៥ ឆ្នាំ បាននិយាយក្នុងបទសម្ភាសន៍ ដូចគ្នាថា មនុស្សផ្សេងទៀត ដែលដឹងពីកន្លែង ដែលយន្តហោះរបស់ក្រុមហ៊ុន អាចផ្តល់ព័ត៌មានសំខាន់ៗ ដល់ដៃគូប្រកួតប្រជែង ។

លោកបានបន្តថា វាមិនល្អទេដែលគូ ប្រជែងរបស់យើងអាចដឹងថា យើងនៅកន្លែងណាមួយ នៅពេលណាមួយ។លោក Bernard Arnault មិនមែនជាបុគ្គលសាធារណៈតែម្នាក់ គត់ធ្វើការត្រួតពិនិត្យលើប្រព័ន្ធ ផ្សព្វផ្សាយសង្គម ។
ក្មេងជំទង់ម្នាក់បានបង្កើតគណនី Twitter កាលពីឆ្នាំមុន ដើម្បីតាមដាន យន្តហោះឯកជនរបស់ Elon Musk ។ ប្រធានក្រុមហ៊ុន SpaceX និង Tesla បានពណ៌នាអំពីកម្មវិធី តាមដាន ប្រើប្រាស់ព័ត៌មានចរាចរណ៍ផ្លូវ អាកាស មានជាសាធារណៈថា ជាការគំរាមកំហែង ដ៏មានសក្តានុពលចំពោះសុវត្ថិភាព របស់លោក ៕ ដោយ៖លី ភីលីព

Most Popular

To Top