ព័ត៌មានអន្តរជាតិ

ប្រទេសរុស្ស៊ី ប្រកាសច្បាប់អាជ្ញាសឹក នៅតំបន់ទាំង៤ ដែលយកបានពីអ៊ុយក្រែន

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ កាលពីថ្ងៃពុធ ដោយប្រកាសច្បាប់អាជ្ញាសឹកនៅតំបន់ Donetsk, Lugansk, Zaporizhzhia និង Kherson ដែលយកបានពីអ៊ុយក្រែន ចាប់ពីថ្ងៃព្រហស្បតិ៍នេះ ។

វិមានក្រឹមឡាំងបានឲ្យដឹងថា “ក្រឹត្យនេះ នឹងត្រូវបានបញ្ជូនភ្លាមៗ សម្រាប់ការអនុម័ត ទៅក្រុមប្រឹក្សាសហព័ន្ធ” ដោយលើកឡើងពីប្រធានាធិបតីនៅក្នុងកិច្ចប្រជុំ ជាមួយសមាជិកនៃក្រុមប្រឹក្សាសន្តិសុខ។

វិមានក្រឹមឡាំងបានឲ្យដឹងទៀងថា “ការបង្កើតក្រុមប្រឹក្សាសម្របសម្រួល” នៅក្រោមរដ្ឋាភិបាលរុស្ស៊ី ដែលនឹងធ្វើការឆ្ពោះទៅរកគោលដៅចាំបាច់ទាំងអស់ដែលកើតឡើងក្នុងដំណើរការ នៃប្រតិបត្តិការយោធាពិសេស របស់ប្រទេសនេះ ដោយបន្ថែមថា ក្រុមប្រឹក្សានេះនឹង ត្រូវដឹកនាំដោយនាយករដ្ឋមន្ត្រីរុស្ស៊ី៕

Most Popular

To Top