ព័ត៌មានអន្តរជាតិ

ប្តីប្រពន្ធជនភៀសខ្លួន អាហ្វហ្គានីស្ថាន ចោទទាហានជើងទឹក អាមេរិកថា ចាប់ពង្រត់កូនពួកគេ

អាមេរិក ៖ កងម៉ារីនបានជួយគ្រួសារ ឲ្យភៀសខ្លួនចេញពីប្រទេស អាហ្វហ្គានីស្ថាន អំឡុងពេលមានការដក ទ័ពអាមេរិកដ៏វឹកវរ ប៉ុន្តែឯកសាររបស់តុលាការ និយាយថា ប៉ុន្តែឯកសាររបស់តុលាការនិយាយថា គាត់បានយកទារកនោះពីពួកគេបន្ទាប់ពីបានមកដល់ប្រទេស អាមេរិក ដោយបានយកវាទៅចិញ្ចឹមនៅរដ្ឋ Virginia ហើយ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

ប្តីប្រពន្ធជនជាតិអាហ្វហ្គានីស្ថាន ដែលបានមកដល់ សហរដ្ឋអាមេរិក ក្នុងនាមជាជនភៀសខ្លួន កំពុងប្តឹងទាហានម៉ារីន និងប្រពន្ធរបស់គាត់ ពីបទចាប់ពង្រត់កូន របស់ពួកគេ ។ គូស្វាមីភរិយាថ្មីថ្មោង ត្រូវបានជួយសង្គ្រោះពីទីក្រុងកាប៊ុល ហើយត្រូវបានបញ្ជូន ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដោយទាហានម៉ារីន Joshua Mast ក្នុងអំឡុងពេលការដកទ័ព ដ៏វឹកវររបស់សហរដ្ឋអាមេរិក កាលពីឆ្នាំមុន ។

ទារកនេះត្រូវបានគេជួយ សង្គ្រោះកាលពី២ឆ្នាំមុន ពីគំនរបាក់បែកនៃការវាយឆ្មក់ របស់កងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិក ដែលបានសម្លាប់ឪពុកម្តាយ និងបងប្អូន៥នាក់ របស់នាង ហើយបាន ទៅរស់នៅជាមួយប្តីប្រពន្ធជាបងប្អូនជីដូនមួយរបស់នាង និងប្រពន្ធរបស់គាត់ បន្ទាប់ពីចំណាយ ពេលជាច្រើនខែនៅមន្ទីរពេទ្យយោធា សហរដ្ឋអាមេរិក ។

យោងតាមពាក្យបណ្តឹង ដែលពួកគេបានដាក់កាលពីខែមុនថា នៅពេលពួកគេ បានទៅដល់សហរដ្ឋអាមេរិកនៅចុងខែសីហា ឆ្នាំ ២០២១ លោក Mast បានទាញពួកគេចេញ ពីបន្ទាត់ការមកដល់អន្តរជាតិ ហើយបាននាំពួកគេទៅ កាន់មន្ត្រីត្រួតពិនិត្យ ។ គូស្នេហ៍ទាំង២បាននិយាយថា ពួកគេមានការភ្ញាក់ផ្អើល នៅពេលលោក Mast បង្ហាញលិខិតឆ្លងដែន អាហ្វហ្គានីស្ថាន សម្រាប់កុមារ ហើយពួកគេបានកត់ សម្គាល់ឃើញនាមត្រកូល របស់នាងត្រូវបានប្តូរទៅជា Mast ។

យោងតាមឯកសារ បានប្តឹងទៅតុលាការ ទាហានម៉ារីន និងប្រពន្ធរបស់គាត់ឈ្មោះ Stephanie បានយកកូននៅក្នុងតុលាការរដ្ឋ Virginia ដែលមានចម្ងាយ ៧,000 ម៉ាយ ។ ប្តីប្រពន្ធនេះនិយាយថា លោក Mast បន្ទាប់ ពីធ្វើឯកសារ ឃុំឃាំងហើយ បានយកទារកនោះពីប្តីប្រពន្ធ៥ថ្ងៃ ក្រោយពីពួកគេមក ដល់សហរដ្ឋអាមេរិក គេមិនបានឃើញក្មេង នោះតាំងពីពេលនោះមក ៕

Most Popular

To Top