បរទេស ៖ យោងតាមការព្យាករណ៍ ទុកដោយ The Axoi កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា ការបន្តជួយជំនួយ របស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន ទំនឹង ជានឹងត្រូវកាត់ផ្តាច់ទាំងស្រុង ប្រសិនបើគណបក្សសាធារណៈ នឹងអាចគ្រប់គ្រងលើសភា ពេញលេញនៅពាក់កណ្តាល អាណត្តិនេះពីការបោះឆ្នោតថ្ងៃទី៨ខែវិច្ឆិកា ។
សមាជិកសភាមួយ រូប របស់បក្សសាធារណៈលោក Don Bacon ធ្លាប់បាននិយាយហើយថា អ្វីដែលយើងអាចកត់សំគាល់ បាននៅពេលនេះ អំពីចំនួនថយចុះ នៃការគាំទ្ររបស់សមាជិកសភា អាមេរិកចំពោះអ៊ុយក្រែន ទាំងនៅលើបណ្តាញសង្គមនិងជាមួយ នឹងពួកគេផ្ទាល់ផងដែរ ។
សមាជិកសភាផ្សេងទៀត ក៏បានលើកឡើងស្រដៀងគ្នាដែរ ចំពោះបញ្ហានេះជាពិសេសនៅពេល ដែលគ្រប់គ្នាក្នុងប្រទេស អាមេរិកបានឃើញ
ជាក់ស្តែងផ្ទាល់នូវកំណើនថ្លៃទំនិញគ្រប់មុខ ថាមពលវិក័យប័ត្រនានាហើយ ប្រសិនបើក្រឡេកមើលបញ្ហាសព្វថ្ងៃរបស់អាមេរិក ដែលធ្ងន់ធ្ងរជាងគេ
គឺជាបញ្ហាព្រំដែន និងជនអន្តោប្រវេសទៅវិញនោះទេ៕
ប្រែសម្រួល៖ស៊ុនលី