ម៉ូស្គូ ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu និងរដ្ឋមន្ត្រីការពារជាតិ អាមេរិកលោក Lloyd Austin បានសន្ទនាតាមទូរស័ព្ទ អំពីសន្តិសុខអន្តរជាតិ ស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន ជាពិសេសកាលពីថ្ងៃសុក្រ។
នៅក្នុងការពិភាក្សាគ្នានេះ ភាគីរុស្ស៊ី មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោងតាមមន្ទីរបញ្ចកោណ លោក Austin បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាខ្សែទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ចំពេលមានជម្លោះយោធា ដែលកំពុងបន្តនៅអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា