ព័ត៌មានអន្តរជាតិ

កាសែត Washington Post៖ អ៊ុយ​ក្រែ​ន​ជិតអស់មីស៊ីល ប្រឆាំង​យន្តហោះ​ហើយ

បរទេស៖ យោងតាមរបាយការណ៍របស់កាសែត Washington Post ចេញផ្សាយកាលពីថ្ងៃសុក្រ បានឱ្យដឹងថា ការការពារប្រឆាំងយន្តហោះរបស់អ៊ុយក្រែនបានតានតឹងដោយការកើនឡើងនៃការវាយប្រហារដោយកាំជ្រួច Cruise និង យន្តហោះគ្មានមនុស្សបើក kamikaze ដោយប្រទេសរុស្ស៊ី។ ពេលនេះប្រទេសនេះត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងហានិភ័យនៃការអស់មីស៊ីលបាញ់ពីដីទៅអាកាសទាំងស្រុង។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រព័ន្ធប្រឆាំងយន្តហោះចាស់ៗ ជាមរតកបន្សល់ទុក បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត នៅតែជាឆ្អឹងខ្នងនៃការការពារដែនអាកាសរបស់អ៊ុយក្រែន។ លោក Vladimir Klimin មេបញ្ជាការរងនៃកងវរសេនាតូចដែលធ្វើការជាមួយប្រព័ន្ធមីស៊ីលពីដីទៅអាកាស S-300 នៅក្នុងតំបន់ kyiv បានប្រាប់កាសែតថា ប្រព័ន្ធការពារដែនអាកាសដែលមានអាយុកាលរាប់ទសវត្សរ៍មានប្រសិទ្ធភាពខ្លាំងណាស់ប្រឆាំងនឹងការបាញ់កាំជ្រួចរបស់រុស្ស៊ីដែលចូលមក។

ខណៈពេលដែលលោកបានអះអាងថា អង្គភាពរបស់លោកមិនដែលបាញ់ខុសគោលដៅណាមួយក្នុងអំឡុងពេលមានជម្លោះនោះទេ លោកបានទទួលស្គាល់ថា អ៊ុយក្រែនមិនមានប្រព័ន្ធប្រឆាំងយន្តហោះគ្រប់គ្រាន់សម្រាប់គ្របដណ្តប់លើទឹកដីដ៏ធំរបស់ខ្លួនទាំងស្រុងនោះទេ។

យ៉ាង​ណា​មិញ ឥឡូវ​នេះ ទីក្រុងគៀវ មាន​ហានិភ័យ​នៃ​ការ​អស់​អាវុធ​សូម្បី​តែ​ប្រព័ន្ធ​ដែល​ខ្លួន​មាន​នៅ​ក្នុង​សារពើភ័ណ្ឌ​។ លោក Denis Smazhny ទទួលបន្ទុកបណ្តុះបណ្តាលកងកម្លាំងកាំជ្រួចប្រឆាំងយន្តហោះរបស់អ៊ុយក្រែន ហើយបច្ចុប្បន្ននៅក្រៅប្រទេសកំពុងរៀនពីរបៀបប្រតិបត្តិការប្រព័ន្ធមីស៊ីលលើផ្ទៃទៅអាកាសកម្រិតខ្ពស់ជាតិ (NASAMS) បានព្រមានអំពីកង្វះខាតនេះ៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top