ព័ត៌មានអន្តរជាតិ

អ្នកធ្វើបទបង្ហាញរបស់ Russia Today ត្រូវចោទប្រកាន់ពីបទញុះញង់ ឲ្យមានការប្រល័យពូជសាសន៍ បន្ទាប់ពីនិយាយថា កុមារអ៊ុយក្រែន គួរតែត្រូវលង់ទឹក

រុស្ស៊ី៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា កម្មវិធីរបស់លោកបានចាក់ផ្សាយ កាលពីសប្តាហ៍មុន លោក Anton Krasovsky បាននិយាយថា កុមារដែលចាត់ទុកកងកម្លាំងរុស្ស៊ី ជាអ្នកកាន់កាប់នៅក្រោមសហភាពសូវៀត គួរតែត្រូវបានបោះចូលទៅក្នុងទន្លេ ដោយមានចរន្តខ្លាំង” ។

Russia Today ត្រូវបានគេចោទប្រកាន់ពីបទញុះញង់ ឲ្យមានការប្រល័យពូជសាសន៍ បន្ទាប់ពីអ្នកធ្វើបទបង្ហាញម្នាក់ បាននិយាយថា កុមារអ៊ុយក្រែនបានឃើញកងកម្លាំងរបស់ទីក្រុងម៉ូស្គូ ជាអ្នកកាន់កាប់នៅក្រោមសហភាពសូវៀត គួរតែត្រូវលង់ទឹកស្លាប់។

លោកស្រី Margarita Simonyan ជានិពន្ធនាយករបស់ប៉ុស្តិ៍ព័ត៌មានគ្រប់គ្រង ដោយរដ្ឋរបស់រុស្ស៊ីបាននិយាយថា អ្នកធ្វើបទបង្ហាញ Anton Krasovsky ត្រូវបានផ្អាកដោយសារតែការអត្ថាធិប្បាយ ដ៏គួរឲ្យស្អប់ខ្ពើមរបស់លោក។

លោកស្រី Simonyan បានបន្ថែមថា គ្មាននរណាម្នាក់នៅ Russia Today (RT) ចែករម្លែកទស្សនៈរបស់លោក Krasovsky ។ លោក Krasovsky គឺជាអ្នកអត្ថាធិប្បាយគាំទ្រសង្គ្រាម នៅលើទូរទស្សន៍រុស្ស៊ី ត្រូវបានដាក់ទណ្ឌកម្មដោយសហភាពអឺរ៉ុប។

លោកកំពុងឆ្លើយតបទៅនឹងគណនី របស់អ្នកនិពន្ធប្រឌិតវិទ្យាសាស្ត្ររុស្ស៊ី លោក Sergei Lukyanenko នៅពេលលោកបានទៅលេងអ៊ុយក្រែន ជាលើកដំបូង ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ក្មេងៗបានប្រាប់លោក ថា ពួកគេនឹងមានជីវិតកាន់តែប្រសើរឡើង ប្រសិនបើវាមិនមែនសម្រាប់ទីក្រុងម៉ូស្គូ ដែលកាន់កាប់ប្រទេសរបស់ពួកគេនោះទេ។

លោក Krasovsky បាននិយាយសម្រាប់ការឆ្លើយតបថា ពួកគេគួរតែលង់ទឹកក្នុង Tysyna (ទន្លេ) ។ គ្រាន់តែលង់ទឹក ក្មេងៗទាំងនោះលង់ទឹក។ ម៉្យាងទៀត លោកបាននិយាយថា ពួកគេអាចត្រូវបានរុញចូលទៅក្នុងខ្ទម ហើយដុតចោល។ ផ្នែកខ្លីនៃបទសម្ភាសន៍ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Krasovsky ក៏បានសើចចំអកចំពោះរបាយការណ៍ថា ទាហានរុស្ស៊ីបានរំលោភស្ត្រីវ័យចំណាស់អ៊ុយក្រែន ក្នុងអំឡុងពេលការលុកលុយ៕ ដោយ៖លី ភីលីព

Most Popular

To Top