ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីរុស្សី ឆ្លើយតបសារព័ត៌មាន លោកខាងលិច ពីការព្យាករណ៍ ស្តុកអាវុធរបស់រុស្សី

បរទេស ៖ អតីតប្រធានាធិបតីរុស្សី លោក Dmitry Medvedev កាលពីថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការលើកឡើងថា រុស្សីកំពុងតែធ្វើពង្រឹង និងបង្កើនក្បាលគ្រាប់ និងអាវុធរបស់ខ្លួន ជាច្រើនទៀត បូករួមទាំងរថក្រោះមីស៊ីលដ្រូន និងគ្រាប់កាំភ្លើង គ្រប់ធុនផងដែរ។

សេចក្តីថ្លែងការណ៍ របស់គាត់បានធ្វើឡើង បន្ទាប់ពីអតីតប្រធានាធិបតីរូបនេះ បានធ្វើដំណើរទៅទស្សនកិច្ចសិក្សា ជាមួយនឹងរោងចក្រផលិតអាវុធ និងធំជាងគេបំផុតមួយ របស់ប្រទេសរុស្សី និងក៏ជារោងចក្រផលិត រថក្រោះរបស់រុស្សី ផងដែរគឺ Uralvagonzavod ។

លោក Medvedev ដែលបច្ចុប្បន្នកំពុងបម្រើការងារ ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខ របស់រុស្សីផងនោះបានបង្ហោះវិដេអូមួយ នៅលើបណ្តាញសង្គម Telegram របស់គាត់ដោយមាន ទាំងការបង្ហាញ នូវសង្វាក់ផលិតកម្មនៃ រថក្រោះទំនើបចុងក្រោយដូចជា T-72B3 និង T-90M ផងដែរ។

មន្ត្រីជាន់ខ្ពស់រូបនេះ បាននិយាយការបង្ហោះវិដេអូ និងការថ្លែងការណ៍នេះធ្វើឡើង ដោយសាររូបលោកផ្ទាល់បានឃើញ និងអាននូវសារព័ត៌មានបរទេស នៅលោកខាងលិចជាច្រើន នៅតែបន្តព្យាករណ៍ថា ៖រុស្សីឆាប់ៗនេះ នឹងអាច ឈានទៅដល់ការ ខ្វះខាតអាវុធចេញពីក្នុងស្តុក របស់ខ្លួនជាមិនខានក្នុងការប្រតិបត្តិការ យោធាប្រឆាំងទៅនឹងប្រទេសអ៊ុយក្រែន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top