បរទេស ៖ សហរដ្ឋអាមេរិក អង់គ្លេស និងបារាំង កាលពីថ្ងៃអាទិត្យ បានរួមគ្នាច្រានចោលការអះអាង របស់រុស្ស៊ីដែលថា អ៊ុយក្រែនកំពុងរៀបចំ ប្រើគ្រាប់បែកវិទ្យុសកម្ម ហើយបានព្រមានក្រុងម៉ូស្គូ កុំឱ្យប្រើលេសណាមួយ សម្រាប់ការបង្កើនជម្លោះ។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានធ្វើការចោទប្រកាន់អំពីការវាយប្រហារ ដោយគ្រាប់បែកយ៉ាងសាហាវ ដែលអាចកើតមាន នៅក្នុងពេលសន្ទនា តាមទូរស័ព្ទជាមួយប្រមុខ ការពារប្រទេសលោកខាងលិច កាលពីថ្ងៃអាទិត្យ។
ក្រសួងការបរទេសអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយជាមួយរដ្ឋាភិបាលអង់គ្លេស និងបារាំងថា “ប្រទេសរបស់យើង បានបញ្ជាក់យ៉ាងច្បាស់ថា យើងទាំងអស់គ្នាបដិសេធ ការចោទប្រកាន់ មិនពិតប្រកប ដោយតម្លាភាពរបស់រុស្ស៊ីដែលថា អ៊ុយក្រែនកំពុងរៀបចំ ប្រើប្រាស់គ្រាប់បែកវិទ្យុសកម្ម សាហាវនៅលើទឹកដី របស់ខ្លួន ។
សេចក្តីថ្លែងការណ៍បានបន្តថា “ពិភពលោកនឹងមើលឃើញ តាមរយៈការប៉ុនប៉ងណាមួយ ដើម្បីប្រើការចោទប្រកាន់នេះ ធ្វើជាលេសសម្រាប់ការកើនឡើង។ យើងច្រានចោលបន្ថែមទៀត នូវលេសណាមួយសម្រាប់ ការកើនឡើងដោយរុស្ស៊ី” ។
សូមជម្រាបថា អ្វីដែលហៅថា dirty bomb ត្រូវបានរចនាឡើង ដើម្បីបំពុលតំបន់ដ៏ធំមួយ ជាមួយសារធាតុវិទ្យុសកម្ម ដែលធ្វើឱ្យវាមានគ្រោះថ្នាក់ សម្រាប់ជនស៊ីវិល ។ វាមិនពាក់ព័ន្ធនឹងការផ្ទុះនុយក្លេអ៊ែរទេ ៕
ប្រែសម្រួលៈ ណៃ តុលា
