ឈីកាហ្គោ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា បុព្វបុរសនៅមជ្ឈិមសម័យ របស់យើងបានបន្សល់ទុក យើងនូវមរតកជីវសាស្រ្ត ដែលហ្សែនអាចជួយពួកគេ ឲ្យរួចរស់ជីវិតពីមរណៈខ្មៅ (សាកសពឡើងពណ៌ខ្មៅ) ធ្វើឲ្យយើងងាយនឹងជំងឺ មួយចំនួនសព្វថ្ងៃនេះ។
អ្នកវិទ្យាសាស្ត្របាននិយាយ លើការសិក្សាថ្មីមួយ បានចេញផ្សាយទស្សនាវដ្តី Nature ថា វាជាចំណុច ចម្បងនៃវិធីដែលមេរោគបង្កើត រូបរាងយើងតាមពេលវេលា។ លោក Luis Barreiro អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃការស្រាវជ្រាវបាននិយាយថា ហ្សែនរបស់យើងសព្វថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្ត វិវត្តន៍ទាំងមូលរបស់យើ នៅពេលយើងសម្របខ្លួន ទៅនឹងមេរោគផ្សេងៗ។
មួយចំនួនដូចជាអ្នកដែល នៅពីក្រោយជំងឺប៉េស្តមានផល ប៉ះពាល់យ៉ាងខ្លាំងដល់ ប្រព័ន្ធការពាររបស់យើង។
មរណៈខ្មៅ (សាកសពឡើងពណ៌ខ្មៅ) នៅសតវត្សទី ១៤ ជាព្រឹត្តិការណ៍ដ៏សាហាវបំផុត តែមួយគត់នៅក្នុងប្រវត្តិសាស្ត្រ បានកត់ត្រាដោយរីករាល ដាលពាសពេញទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា និងភាគខាងជើងនៃទ្វីបអាហ្រ្វិក ហើយបានបំផ្លាញរហូតដល់ ៣០ ទៅ៥០ភាគរយនៃចំនួនប្រជាជន។ លោក Barreiro និងសហការីរបស់លោកនៅសាកលវិទ្យាល័យ Chicago សាកលវិទ្យាល័យ McMaster នៅ Ontario និងវិទ្យាស្ថាន Pasteur នៅទីក្រុងប៉ារីសបានពិនិត្យសំណាក DNA បុរាណពីឆ្អឹងរបស់មនុស្សជាង ២០០ នាក់មកពីទីក្រុងឡុងដ៍ និងដាណឺម៉ាក បានស្លាប់ជាង ១០០ ឆ្នាំមុនដែលលាតសន្ធឹងមុន អំឡុងពេល និងក្រោយ ដោយមរណៈខ្មៅបាន សាយភាយពេញតំបន់នោះ។
ពួកគេបានកំណត់អត្តសញ្ញាណហ្សែនចំនួន ៤ អាស្រ័យលើវ៉ារ្យ៉ង់ ទាំងការពារប្រឆាំងនឹង ឬបង្កើនភាពងាយរងគ្រោះ ចំពោះបាក់តេរីដែលបង្កឲ្យ មានជំងឺប៉េស្តត្រូវបានបញ្ជូន ជាញឹកញាប់បំផុតដោយ ការខាំនៃចៃមានមេរោគ ៕
ដោយ៖ លី ភីលីព